ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល រៀបចំកម្មវិធីជិះកង់ចុះចែក អំណោយសប្បុរសធម៌ ដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត

ភ្នំពេញ៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូជិះកង់ពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកខ្សាច់កណ្តាល ដើម្បីចែកអំណោយសប្បុរសធម៌ ជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ចំនួន ៤៧គ្រួសារ មកពី ឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល។

ថ្លែងនៅចំពោះមុខគ្រួសារ អតីតយុទ្ធជនលោក គីម រិទ្ធី បានគូសបញ្ជាក់ថា «យើងទាំងអស់
គ្នាសុទ្ធតែទទួលនូវមេរៀន ដ៏ជូរចត់ក្នុងជីវិត។ ដូចនេះបងប្អូនត្រូវតែចងចាំ ត្រូវតែរួមគ្នាទប់ស្កាត់កុំឲ្យ វិនាសកម្មបែបនេះ កើតឡើងម្តងទៀតជាដាច់ខាត។ យើងទាំងអស់គ្នាក៏ត្រូវខិតខំ រួមគ្នាថែរក្សាការពារនូវ សុខសន្តិភាពដែលយើងទាំងអស់ កំពុងតែទទួលបាននេះឲ្យបានគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយ។ ត្រូវរួមគ្នាការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបន្តការដឹកនាំរាជរដ្ឋាភិបាល និងគាំទ្រនូវគោលនយោ បាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើន ថែមទៀត»។

ក្នុងឱកាសនោះលោក គីម រឹទ្ធី បានណែនាំដល់បងប្អូនដែល ជាគ្រួសារអតីតយុទ្ធជនទាំងអស់ សូមថែរក្សាសុខភាពតាម រយៈការរក្សាអនាម័យហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីមានសុខភាពល្អ។ អំណោយដែលយកមក ចែកជូននាពេលនេះថ្វីត្បិតតែ បន្តិចបន្តួចមែនតែវាអាចជួយ សម្រាលការលំបាកបងប្អូន បានមួយគ្រាផងដែរ។

លោក បានបន្តទៀតថា ស្របតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហា ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន។

សូមរំលឹកថា អំណោយមកចែកជូន បងប្អូនប្រជាពលរដ្ឋដែលជា គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ទាំង៤៧គ្រួសារ ដោយក្នុងមួយគ្រួសារ
រួមមាន៖ អង្គរ២៥គីឡូ មីមួយកេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ម៉ាស់ចំនួន១០ សៀងផ្អែម១យួរ ឆៃប៉ូវ ១គីឡូ ស្ករស១គីឡូ ទឹកភេសជ្ជៈ AD១យួរ ទឹកភេសជ្ជៈ u power ១យួរ ទឹកភេសជ្ជៈsponser ចំនួន១កេស និងថវិកាក្នុងមួយគ្រួសារចំនួន ៥ម៉ឺនរៀលផងដែរ ៕

ដោយ៖ អេង ប៊ូឆេង

To Top