ព័ត៌មានជាតិ

អាជ្ញាធរស្រុក ខ្សាច់កណ្ដាល ណែនាំអាជីវករលក់ដូរ ក្សាអនាម័យប្រយុទ្ធ ប្រឆាំងកូវីដ-១៩

ភ្នំពេញ ៖ លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់ កណ្ដាលថ្មី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០បានដឹកនាំ ក្រុមការងារចុះផ្សព្វផ្សាយ ដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ចំណីអាហារ មួយចំនួននៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

នាឱកាសនោះដែរ លោក អែតដា ដូរ៉ាមី ថ្លែងថា ត្រូវមានអនាម័យជាប់ជាប្រចាំ ហើយអ្នកលក់ អ្នករត់តុ ត្រូវពាក់ម៉ាស់ លាងដៃជាមួយអាល់កុល រឺសាប៊ូ ឲ្យបានញឹកញ៉ាប់ និងស្ទង់កំដៅ ដោយត្រូវអនុវត្តតាមការ ណែនាំក្រសួងសុខាភិបាល ក្នុងការបង្ការការពារជំងឺកូវីដ-១៩។

ជាងនេះទៅទៀត អភិបាលរងស្រុកខ្សាច់កណ្ដាល ក៏បានថ្លែងថា «សូមបងប្អូនទាំងអស់គ្នាបន្តការពារ ខ្លួនកុំភ្លេចជំងឺកូវីដ-១៩ឲ្យសោះ ហើយជំងឺកូវីដ-១៩ មិនដែលភ្លេចយើងទេ ដូច្នេះប្រជាពលរដ្ឋមិនត្រូវ ធ្វេសប្រហែសឡើយ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាផងដែរ»។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក អែតដា ដូរ៉ាមី ត្រូវបានប្រកាសតែងតាំងជា អភិបាលរង ស្រុកខ្សាច់កណ្តាលថ្មី ជំនួសលោក ប៊ិន បញ្ញា អតីតអភិបាលរង ស្រុកខ្សាច់កណ្តាល ដែលតម្រូវឲ្យមកបម្រើការងារ នៅសាលាខេត្តកណ្តាល វិញ៕

ដោយ ៖ អេង ប៊ូឆេង

To Top