ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើស៊ីរី ក្នុងដំណើរជំរុញ ឲ្យលោក អាសាដ ចុះចេញពីតំណែង

បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មថ្មី ដែលមានគោលដៅកាត់ផ្តាច់ថវិកា សម្រាប់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាហ្សា អាល់អាសាដ និងបានព្រមានថា អ្នកណាម្នាក់ ដែលធ្វើពាណិជ្ជកម្មជាមួយទីក្រុងដាម៉ាស់ ក៏នឹងត្រូវប្រឈមមុខនឹងការចុះក្នុងបញ្ជីខ្មៅផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយប្រាប់ដូច្នេះថា “ទណ្ឌកម្មបន្ថែមទៀត នឹងមានតាមក្រោយ ជាផ្នែកនៃយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចនិងនយោបាយយូរអង្វែង ដើម្បីរារាំងរបបរបស់លោក អាសាដ មិនឲ្យទតួលបានធនធាន ដែលវាប្រើប្រាស់បង្កើតសង្គ្រាមប្រឆាំងប្រជាជនស៊ីរី”។

គួរបញ្ជាក់ថា សកម្មភាពនៅថ្ងៃពុធនេះ គឺជាទណ្ឌកម្មជុំទីពីរ ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ ក្រោមច្បាប់ Caesar Act ដែលអាចបង្កកទ្រព្យសម្បត្តិរបស់អ្នកណាម្នាក់ពាក់ព័ន្ធជាមួយស៊ីរី ដោយមិនគិតពីសញ្ជាតិ និងគ្របដណ្ដប់លើវិស័យកាន់តែច្រើនឡើង។ វាក៏ផ្តោតគោលដៅលើអ្នកដែលពាក់ព័ន្ធនឹងអង្គភាពក្នុងប្រទេសស៊ីរី ដែលមកពីប្រទេសរុស្ស៊ីនិងអ៊ីរ៉ង់ផងដែរ៕

To Top