ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិកបញ្ជាក់ថា កិច្ចប្រជុំមួយ រវាងមេដឹកនាំប្រទេសតួកគី អាមេរិកនឹងធ្វើឡើង ក្នុងសប្តាហ៍នេះ

បរទេស៖កាលពីថ្ងៃចន្ទទី១១ខែវិច្ឆិកាម្សិលមិញ នេះរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បាននិយាយថាលោកប្រធានាធិបតី Trump នឹងលើកឡើងពី សកម្មភាពយោធាតួកគី នៅភាគខាងជើងប្រទេសស៊ីរី ទៅក្នុងកិច្ចប្រជុំរបស់លោកនៅសប្តាហ៍នេះ ជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ទោះបីស្ថិតនៅក្នុងពេល ដែលមានការរិះគន់ទ្វេភាគី ទៅលើកិច្ចប្រជុំនេះក្តី។

រំលឹកដែរថា កាលពីខែមុនប្រធានាធិបតី Trump បានប្រកាសថាសហរដ្ឋអាមេរិក នឹងដកកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅប្រទេសស៊ីរី ដែលមានចំនួនសរុប ២០០០នាក់ ដោយនិយាយថាក្រុមរដ្ឋអ៊ីស្លាមត្រូវបានបោសសំអាត នៅក្នុងតំបន់ហើយគាត់មិនចង់អោយ សហរដ្ឋអាមេរិកមានវត្តមាននៅក្នុងតំបន់នោះទៀតទេ។

ក្រោយមកទាំងក្រុមអ្នករិះគន់ គណបក្សសាធារណរដ្ឋនិង ប្រជាធិបតេយ្យបានព្រមាន ថាការដកទ័ពនេះនឹងផ្តល់ឱកាស ដល់តួកគីក្នុងការវាយលុកនៅក្នុងតំបន់នេះ ហើយនឹងទុកឱ្យកងកម្លាំង ប្រជាធិបតេយ្យស៊ីរីដឹកនាំ ដោយឃឺដដែលមានសម្ព័ន្ធមិត្ត ជាមួយកងទ័ពសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម បើកការវាយប្រហារ តែម្នាក់ឯង។

ជាលទ្ធផលបន្ទាប់ពីកងទ័ពអាមេរិក ត្រូវបានដកថយមកវិញតួកគីបាន បើកការវាយលុកចូលភាគខាងជើង Syria ប្រទេសស៊ីរីប្រឆាំងនឹងកងកម្លាំង ឃឺដដែលជាសម្ព័ន្ធមិត្តរបស់ សហរដ្ឋអាមេរិកដោយបានផ្លាស់ទីលំនៅ ប្រជាជនចំនួន ២០០,០០០ នាក់និងបណ្តាលឱ្យមានការស្លាប់ ជនស៊ីវិលយ៉ាងហោចណាស់ ៩២ នាក់មកហើយ៕

To Top