ព័ត៌មានជាតិ

ទូតអាមេរិក ជួបលោកកឹម សុខា ពិភាក្សាទំនាក់ទំនង ការទូត៧០ឆ្នាំ

ភ្នំពេញ៖ លោក កឹម សុខា បានជួបពិភាក្សាជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។ នេះបើតាមហ្វេសប៊ុក លោក មុត ចន្ថា ។

ក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក និងកិច្ចសហប្រតិការទ្វេភាគី ហើយនិងការឆ្លើយតបចំពោះការប្រឈមផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុង អំឡុងពេលជម្ងឺរាតត្បាតបច្ចុប្បន្ន COVID-19។

ឯកអគ្គរដ្ឋទូត អាមេរិកលោក Patrick Murphy បានលើកឡើងថា “ជាការល្អណាស់ដែលបានជួប ឯកឧត្តម កឹម សុខា នៅថ្ងៃនេះ។ ជានិច្ចជាកាលធ្វើឲ្យស្ងើចសរសើរចំពោះភាពសុភារាបសា និងការ បូជារបស់លោកចំពោះ ព្រះរាជាណាចក្រ(កម្ពុជា)»៕

To Top