ព័ត៌មានអន្តរជាតិ

លោក រ៉ូហានី និយាយថា អ៊ីរ៉ង់នឹងស្ថិត នៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែ ដើម្បីដូរយកការបន្ធូរបន្ថយការ ដឹកជញ្ជូនអាវុធ


បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយនៅ ថ្ងៃចន្ទនេះថា ប្រទេសរបស់លោកមាន គម្រោងស្ថិតនៅក្នុងកិច្ចព្រមព្រៀង ពហុភាគី ធ្វើឡើងក្នុងសម័យលោក អូបាម៉ា ដើម្បីទទួលបានការបន្ធូរបន្ថយ ពីបម្រាមនាំចូល អាវុធជាយូរមកហើយរបស់អង្គការ សហប្រជាជាតិ ដែលនឹងត្រូវផុតកំណត់ នៅឆ្នាំក្រោយនេះ។

នៅក្នុងអំឡុងធ្វើដំណើរទស្សនកិច្ច តាមខេត្ត នៅទីក្រុង Rafsanjan ក្នុងខេត្ត Kerman លោក រ៉ូហានី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ ២០១៥ ដែលធ្វើឡើងដោយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងប្រទេស៥ផ្សេងទៀតនោះ អនុញ្ញាតឲ្យដកចេញបម្រាមអាវុធ ប្រសិនបើ ប្រទេសអ៊ីរ៉ង់ នៅប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែ។

“ប្រសិនបើយើងរក្សាកិច្ចព្រមព្រៀង JCPOA ឲ្យស្ថិតនៅជាធរមាន យើងនឹងបង្កើតនូវស្នាដៃនយោបាយនិងសន្តិសុខ ដ៏អស្ចារ្យ នៅចុងឆ្នាំនេះ។ ប្រទេសអ៊ីរ៉ង់ត្រូវបានអង្គការសហប្រជាជាតិហាមឃាត់ មិនឲ្យទិញអាវុធអស់រយៈពេលជាច្រើនឆ្នាំ តែផ្អែកលើកិច្ចព្រមព្រៀងនុយក្លេអ៊ែ ប្រសិនបើយើង រក្សាកិច្ចព្រមព្រៀងនោះ រហូតដល់ឆ្នាំក្រោយនោះ បម្រាមទិញអាវុធចំពោះប្រទេស នឹងត្រូវបានលើកលែក”៕ ប្រែសម្រួល៖ប៉ាង កុង

To Top