បរទេស៖ មេដឹកនាំ គណបក្សប្រឆាំងកម្ពុជា ដែលកំពុងនិរទេសខ្លួន នៅក្រៅ ប្រទេស គឺលោកសម រង្ស៊ី បាននិយាយ នៅថ្ងៃអង្គារថា ការវាយតម្លៃ របស់សហភាពអឺរ៉ុបថា តើត្រូវបញ្ឈប់សិទ្ធិពាណិជ្ជកម្ម សម្រាប់ប្រទេសកម្ពុជា នឹងបន្ថែមសន្ទុះដល់កិច្ចប្រឹងប្រែងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ទោះបីមានការបង្ក្រាប របស់រដ្ឋាភិបាលក៏ដោយ។
យោងតាមសារព័ត៌មាន The New York Times ចេញផ្សាយនៅយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា សហគមន៍អ៊ឺរ៉ុបបានបញ្ចប់របាយការណ៍ បឋមនៅថ្ងៃអង្គារនេះ ដែលលោកសមរង្ស៊ីបាននិយាយថា នឹងក្លាយជាមូលដ្ឋានសម្រាប់ការព្យួរឯកសិទ្ធិពាណិជ្ជកម្ម សម្រាប់ប្រទេសកម្ពុជា។ សហភាពអឺរ៉ុប បានប្រកាសកាលពីដើមឆ្នាំនេះថា ខ្លួននឹងចាប់ផ្តើមដំណើរការត្រួតពិនិត្យដើម្បីសម្រេចលើការ បញ្ចប់ការអនុគ្រោះពន្ធ និងកូតានាំចូលពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ សេចក្តីថ្លែងការណ៍ នោះបាននិយាយថា ខ្លួនបានធ្វើសកម្មភាពដោយក្តីបារម្ភដែលថា ប្រទេសកម្ពុជាកំពុងរឹតត្បិតសិទ្ធិមនុស្ស និងសិទ្ធិការងារ។
សហគមន៍អ៊ឺរ៉ុបមិនបានធ្វើសេចក្តីរាយការណ៍ ជាសាធារណៈភ្លាមៗនោះទេ ប៉ុន្តែបាននិយាយថា ខ្លួនបានបញ្ជូនទៅអាជ្ញាធរកម្ពុជារួចហើយ។
របាយការណ៍នេះកើតឡើងចំពេលមាន ការវិវឌ្ឍន៍ជាច្រើនដែលបាន ធ្វើឱ្យកក្រើកឆាកនយោបាយកម្ពុជា។
លោកសមរង្ស៊ី បានធ្វើការប្រកាស ជាសាធារណៈដែល លោកបានប្តេជ្ញាថា នឹងវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ ដើម្បីជំរុញឱ្យមាន ចលនាមហាជនដ៏ពុះកញ្ជ្រោលមួយដើម្បី ដើម្បីទម្លាក់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលកាន់អំណាច ផ្តាច់ការ យូរមកហើយនោះ ចេញពីតំណែង កាលពីនៅថ្ងៃសៅរ៍ដែលជា កាលបរិច្ឆេទដែលបានគ្រោងទុក។
ទោះយ៉ាងណានៅពេលដែល លោកសមរង្ស៊ី បានបង្ហាញខ្លួន នៅប្រទេសម៉ាឡេស៊ី ចំពេលដែលតុលាការកម្ពុជាបាន ប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានដោះលែងលោក កឹម សុខា ដែលជាសហប្រធានរបស់ លោកនៅក្នុងគណបក្សសង្គ្រោះជាតិ ពីការឃុំខ្លួនក្នុងផ្ទះរបស់លោក ដោយគ្មានការជំនុំជម្រះ រយៈពេលជាងពីរឆ្នាំ លើ ការចោទប្រកាន់ ពីការក្បត់ជាតិ ត្រូវបានគេមើលឃើញជាទូទៅថា គួរអោយសង្ស័យ។ វារក្សាការចោទប្រកាន់ ប្រឆាំងនឹងលោក និងរារាំងលោកពីសកម្មភាពនយោបាយផងដែរ។
ការដោះលែងលោកកឹម សុខា ត្រូវបានគេលើកឡើងថា លោកហ៊ុនសែន ដែលប្រកាន់ជំហររឹងប៉ឹង រួមទាំងឃុំឃាំងអ្នកគាំទ្រប្រឆាំងជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ថា គាំទ្រផែនការវិលត្រឡប់របស់លោកសម រង្ស៉ី ប្រហែលជាកំពុងស្វែងរកការបន្ធូរបន្ថយការរិះគន់របស់លោក ជាពិសេសសហគមន៍អឺរ៉ុប ដោយបង្ហាញរូបភាពនៃការសម្របសម្រួល៕ ប្រែសម្រួលៈ ដើមអម្ពិល