ព័ត៌មានអន្តរជាតិ

យន្តហោះ របស់ទ័ពអាកាស ម៉ិកស៊ិក ដែលដឹកអតីត ប្រធានាធិបតីបូលូវី ត្រូវប៉េរូ ប្រេស៊ីល និងស៊ីលី ហាមមិនឱ្យចុះចត

MOSCOW/MEXICO CITY ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេស ប៉ារ៉ាហ្គាយ បានរាយការណ៍ នៅថ្ងៃអង្គារថា យន្តហោះមួយគ្រឿង របស់កងទ័ពអាកាស ប្រទេសម៉ិកស៊ិក ដែលបានដឹកប្រធានាធិបតី Bolivian លោក Evo Morales ដែលលាលែងពីតំណែងនោះ បានចុះចតនៅប៉ារ៉ាហ្គាយ បន្ទាប់ពីការស្នើសុំចុះចត នៅប្រទេសប៉េរូត្រូវបានបដិសេធ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យន្តហោះនេះត្រូវបានគេសន្មត់ថា បានឈប់ចាក់ប្រេង នៅក្នុងប្រទេសប៉េរូ មុនពេលធ្វើដំណើរ ទៅកាន់ប្រទេសម៉ិកស៊ិកជាកន្លែង ដែលលោក Morales ត្រូវបានគេផ្តល់សិទ្ធិ ជ្រកកោននយោបាយ ដោយអាជ្ញាធរក្នុងតំបន់ បានយល់ព្រមលើកិច្ចព្រមព្រៀង នេះរួចហើយ ។ ទោះយ៉ាងណាការចាកចេញបានបញ្ចប់ ដោយសារការសំរបសំរួលបើកផ្លូវម្តងទៀត។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយបូលីវី។

អ្នកឆ្លើយឆ្លងសារព័ត៌មាន ABC Color បានរាយការណ៍ដោយស្រង់ប្រភពពីយោធាប៉ារ៉ាហ្កាយថា យន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Silvio Pettirossi ជិតរដ្ឋធានី Paraguayan នៃ Asuncion នៅម៉ោង ១.៣៥ នាទីព្រឹក ម៉ោងក្នុងស្រុក (ម៉ោង ៤ និង ៣៥ នាទីម៉ោងក្នុងស្រុក) ។ យោងតាមកាសែតការសម្រេចចិត្តចុះចតនៅប៉ារ៉ាហ្គាយ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកត្រួតពិនិត្យចរាចរណ៍នៅប្រទេសប៉េរូ ស៊ីលី និងប្រេស៊ីល បានហាមឃាត់មិនឱ្យយន្តហោះឆ្លងកាត់ដែនអាកាសរបស់ពួកគេ។

អ្នកឆ្លើយឆ្លងព័ត៌មាន ABC Color បាននិយាយដោយដកស្រង់សំដីរបស់យោធាប៉ារ៉ាហ្គាយថា យន្តហោះនេះនឹងចាក់ប្រេងហើយបន្ទាប់មកបន្ត ហោះចេញទៅកាន់ប្រទេសម៉ិកស៊ិក។ យន្តហោះអាចចាកចេញពីប៉ារ៉ាហ្គាយពេលក្រោយនៅថ្ងៃអង្គារ។

មន្ត្រីកំពូលបូលីវី អាចនឹងធ្វើដំណើរជាមួយលោក Morales ទៅកាន់ប្រទេសម៉ិកស៊ិកតាមយន្ដហោះតែមួយព្រោះថា អនុរដ្ឋមន្រ្តីការបរទេសម៉ិចស៊ិកលោក Maximiliano Zuniga បានបង្ហោះរូបភាពមួយសន្លឹកយ៉ាងពិសេសបង្ហាញពីការ អមដំណើរដោយមនុស្សជាច្រើនរួមទាំងអតីតអនុប្រធាន Alvaro Garcia Linera និងលោក Adriana Salvatierra ប្រធានព្រឹទ្ធសភា។ ក្រុមមួយដែលមានមនុស្សយ៉ាងតិច ៦ នាក់ត្រូវបានថតនៅលើរូបថត ដែលថតនៅអាកាសយានដ្ឋានអន្តរជាតិ Chimore នៃប្រទេសបូលីវី៕

ប្រែសម្រួលៈ ណៃ តុលា

To Top