ព័ត៌មានអន្តរជាតិ

អតីតឯកអគ្គរដ្ឋទូតអាមេរិក៖ លោក ត្រាំ ជំរុញទណ្ឌកម្មលើកូរ៉េខាងជើង ដែលសំអាងលើ “ភាពឆ្កួតលីលា” របស់លោក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទទូច ដល់ឯកអគ្គរដ្ឋទូតរបស់លោក ប្រចាំនៅអង្គការសហប្រជាជាតិ នៅឆ្នាំ២០១៧ ដើម្បីជំរុញទណ្ឌកម្មកាន់តែខ្លាំង ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដោយថា លោកស្រីគួរតែធ្វើឱ្យ ស្ថាប័នពិភពលោកជឿថា លោកជាមនុស្សឆ្កួត។

អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានសរសេរ នៅក្នុងសៀវភៅរបស់លោកស្រីថា “ដោយគោរពតាមគ្រប់ជ្រុងជ្រោយ” ដែលលោក ត្រាំ បានផ្តល់ការណែនាំដល់លោកស្រី ដើម្បីចរចាសំណុំទណ្ឌកម្មមួយផ្សេងទៀត របស់ក្រុមប្រឹក្សាសន្តិសុខ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង បន្ទាប់ពីការសាកល្បង នុយក្លេអ៊ែររបស់របបនេះ កាលពីខែកញ្ញាឆ្នាំ ២០១៧ ដែលលោកស្រី បានបម្រើការងារ ចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ ២០១៨ ។

លោកស្រី Haley បានដកស្រង់សម្តី លោក ដូណាល់ ត្រាំ ថា “ប្រាប់ពួកគេថា អ្នកគ្រាន់តែនិយាយជាមួយប្រធានាធិបតី ប្រាប់ពួកគេថាជម្រើសទាំងអស់ គឺនៅលើតុ ធ្វើឱ្យពួកគេគិតថាខ្ញុំឆ្កួត”៕ ដោយ៖ ឈូក បូរ៉ា

To Top