ព័ត៌មានអន្តរជាតិ

មហាអំណាចអាមេរិក-ចិន​ កាន់តែខិតជិតក្នុងការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ បានលេីកឡេីងថាសហរដ្ឋអាមេរិកកំពុងខិត ជិតនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម មួយផ្នែកជាមួយប្រទេសចិន​ ខណៈដែលបានបញ្ជាក់ជាថ្មីថា​ មានតែកិច្ចព្រមព្រៀងមួយ​ ដែលផ្តល់ផលប្រយោជន៍ដល់កម្មករអាមេរិកប៉ុណ្ណោះ​ ដែលអាចទទួលយកបាន។

 ទោះបីជាការប្រកាសរបស់លោក ត្រាំ កាលពីខែមុនអំពីកិច្ចព្រមព្រៀង“ ដំណាក់កាលមួយ” ជាមួយប្រទេសចិន​ ក៏ដោយក៏ការប្រេះឆាមួយត្រូវបានលាតត្រដាង រវាងប្រទេសទាំងពីរ​ លើការគ្រប់គ្រងពន្ធគយ​ ដែលមានស្រាប់ដែលបាន ដាក់លើទំនិញរបស់គ្នាទៅវិញទៅមកចំពេលមាន សង្គ្រាមពាណិជ្ជកម្មកើនឡើង។

លោក​ ត្រាំ​ បានឲ្យដឹងនៅក្នុងការថ្លែងសុន្ទរកថា នៅទីក្រុងញូវយ៉កដោយអះអាងថាសហរដ្ឋអាមេរិក​ នឹងក្លាយជាភាគីដែលត្រូវសម្រេចចិត្តថាតើត្រូវធ្វើកិច្ចព្រមព្រៀង​ ឬអត់កិច្ចព្រមព្រៀងមួយ​ នៅទីក្រុងញូវយ៉កថា“ យើងកាន់តែខិតជិតហើយ​ ទទួលយកតែកិច្ចព្រមព្រៀងប្រសិនបើវាល្អ​ សម្រាប់សហរដ្ឋអាមេរិក​ និងកម្មករ​ និងក្រុមហ៊ុនដ៏អស្ចារ្យរបស់យើង”៕

ដោយ​ ឈូក​ បូរ៉ា

To Top