ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ បង្កើតកូនបាន ៤០ម៉ឺននាក់ ក្នុងមួយឆ្នាំ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរបង្កើតកូនបាន ៤០ម៉ឺននាក់ ក្នុងមួយឆ្នាំដែលចំនួននេះនឹងធ្វើឲ្យកំណើនប្រជាជនខ្មែរកើនដល់ ១៦លាននាក់ នៅឆ្នាំក្រោយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា “ឆ្នាំក្រោយ(ចំនួនប្រជាជនកម្ពុជាសរុប)គ្រប់១៦លាននាក់ហើយ ព្រោះមួយឆ្នាំកើត៤០ម៉ឺននាក់ ។ លោកយាយលោកតា៤០ម៉ឺននាក់ច្រើនណាស់”៕

To Top