ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីថា នឹងប្រើដៃស្ដាំរបស់សម្ដេច ចុះហត្ថលេខាទួលថ្វាយព្រះមហាក្សត្រ ស្នើសុំលើកលែងទោស ឲ្យជនក្បត់ជាតិនោះទេ។
ចំពោះអ្នកណា ជាជនក្បត់ជាតិនោះ សម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ចំឈ្មោះទេ ប៉ុន្តែគេអាចសន្និដ្ឋានបានថា សម្ដេចចង់សំដៅទៅកាន់ មេឧទ្ទាម សម រង្ស៊ី ៕