បរទេស:ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអង្គារទី១២ ខែវិច្ឆិកានេះ បានឲ្យដឹងថា នាវាមុជទឹកអាមេរិកមួយគ្រឿង ដែលបានបាត់ខ្លួន នៅក្នុងសង្គ្រាមលោកលើកទី ២ ត្រូវបានគេរកឃើញ នៅបាតសមុទ្រចិនខាងកើត ។
នាវាមុជទឹក ដែលមានឈ្មោះថា USS Grayback និងសមាជិកនាវិក ៨០នាក់ បានបាត់ខ្លួន នៅឆ្នាំ១៩៤៤ នៅពេលវាត្រូវបានវាយប្រហារ ដោយយន្តហោះជប៉ុន ។ គម្រោងរុករកក្រោមទឹក បានរកឃើញនាវាមុជទឹក នៅឆ្នេរសមុទ្រអូគីណាវ៉ា ប្រទេសជប៉ុន បន្ទាប់ពីរកឃើញឯកសារយោធា ដែលមានកូអរដោនេ ត្រឹមត្រូវដើម្បីកំណត់ទីតាំងវា។
មកដល់ពេលនេះក្រុមគ្រួសារ នៃសមាជិកនាវិកទាំង៨០នាក់ ដែលស្ថិតនៅលើនាវាមុជទឹក ត្រូវបានគេជូនដំណឹង អំពីការរកឃើញរបស់វា ហើយផងដែរ ។ ទីតាំងដំបូងដែលក្រុមអ្នកជំនាញ អាចកំណត់បានសម្រាប់ខ្មោចនាវាUSS Graybackគឺមានភាពខុសគ្នាពីទីតាំងថ្មីដែលយ៉ាងតិច ១០០ ម៉ាយល៍ឬ១៦០ គីឡូម៉ែត្រ៕
ទន្ទឹមនឹងនេះផងដែរ ក៏មានការប្រើប្រាស់បច្ចេកវិទ្យាដ្រូនទំនើបផងដែរ ហើយយោងទៅតាមឯកសារយោធាថ្មី ដែលបានរកឃើញមានន័យថា ក្រុមនេះអាចកំណត់ទីតាំងនាវាមុជទឹក ដែលមានជម្រៅប្រមាណជា១.៤០០ ហ្វីតឬ៤៣០ ម៉ែត្រពីក្រោមផ្ទៃទឹក៕
ប្រែសម្រួល:ស៊ុនលី