ព័ត៌មានអន្តរជាតិ

ចិន និងឥណ្ឌា ជួបប្រជុំកម្រិត មេបញ្ជាការលើកទី៨

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរបស់ប្រទេសចិន នៅថ្ងៃអាទិត្យ បានថ្លែងថា ជាជុំទី៨ នៃការជួបប្រជុំគ្នាថ្នាក់មេបញ្ជាការ រវាងប្រទេសឥណ្ឌា និងចិន ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា នៅក្រុង Chushul ។

ភាគីទាំងពីរបានជួបគ្នាដោយមិនបើកចំហរ ក្នុងការផ្លាស់ប្តូរទស្សនៈ លើការព្រមព្រៀងគ្នានៅតាមបណ្តោយ ខ្សែបន្ទាត់នៃតំបន់ត្រួតត្រាជាក់លាក់ នៅវិស័យប៉ែកខាងលិច នៅក្នុងតំបន់ព្រំដែនរវាងចិន និងប្រទេសឥណ្ឌា ។ ដោយបានថ្លែងនៅក្នុង សន្និសីទសារព័ត៌មាននៃកិច្ចប្រជុំ ។

ភាគីទំាងពីរ បានឯកភាពគ្នាដើម្បីចូលរួម អនុវត្តប្រកបដោយសារសំខាន់ ដែលបានធ្វើឡើងដោយបណ្តាមេដឹកនាំ នៃប្រទេសទំាងពីរ ដើម្បីធានាលើកងទ័ពសមរភូមិមុខ របស់ពួកគេដើម្បីផ្អាកការ ធ្វើលំហាត់សមយុទ្ធ និងចៀសវាងការមិនយោគយល់គ្នា និងការមិនឲ្យមានតម្លើងកម្តៅដាក់គ្នា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top