ព័ត៌មានអន្តរជាតិ

បុរសដែលមានឥទ្ធិពលបំផុត នៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ថៃ ច្រានចោលឱកាសនៃ ការធ្វើរដ្ឋប្រហារយោធា ដើម្បីបញ្ចប់វិបត្តិនយោបាយ

បរទេស៖ មេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Narongphan Jitkaewtae បានច្រានចោលរាល់ឱកាស នៃការធ្វើរដ្ឋប្រហារយោធា ដើម្បីបញ្ចប់វិបត្តិនយោបាយ ដែលបង្កឡើងដោយការប្រមូលផ្តុំគ្នា ជាច្រើនខែរបស់ក្រុមបាតុករ ដែលការទាមទារដោយក្នុងនោះ រួមមានទាំងការ កែទម្រង់របបរាជានិយម។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសដែលមានឥទ្ធិពលបំផុត នៅក្នុងកងកម្លាំងប្រដាប់អាវុធរូបនេះ បានឆ្លើយតបនៅពេលសួរនៅថ្ងៃច័ន្ទ អំពីឱកាសនៃការធ្វើរដ្ឋប្រហារ។

អ្នករាជានិយមកាលពីថ្ងៃអាទិត្យ បាននិយាយអំពីការអំពាវនាវ ឱ្យធ្វើរដ្ឋប្រហារ បន្ទាប់ពីក្រុមបាតុករប្រឆាំងនឹង រដ្ឋាភិបាលរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាម្តងទៀត ដើម្បីគាំទ្រការទាមទារឱ្យមាន ការកែទម្រង់របបរាជានិយម។ ក្រោយមកពួកគេបានស្ងប់ស្ងាត់ ជំនួសវិញដោយជ្រើសរើស យកការដាក់ញត្តិដែលផ្តល់ ឱ្យកងទ័ពនូវការគាំទ្រខាងសីលធម៌ របស់ពួកគេក្នុងការការពារ ស្ថាប័នរាជានិយម។

ការប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យនេះ បាននាំឱ្យប៉ូលីសបាញ់កាណុង បាញ់ទឹកម្តងទៀត ដើម្បីរារាំងក្រុមបាតុករនៅ Sanam Luang ដែលកំពុងឈានឆ្ពោះទៅរក ការបិទផ្លូវដែលបានបង្កើតឡើង ដើម្បីរារាំងពួកគេមិនឱ្យចូល ទៅកាន់ព្រះបរមរាជវាំង ដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top