ព័ត៌មានអន្តរជាតិ

អ្នកជំនាញ៖ កូរ៉េខាងជើងមានចេតនា បង្ហាញអាកប្បកិរិយាព្រងើយកន្តើយ ចំពោះការបោះឆ្នោត ប្រធានាធិបតីអាមេរិក

បរទេស៖ ប្រទេសកូរ៉េខាងជើង មិនទាន់ចេញរបាយការណ៍ណាមួយ អំពីការបោះឆ្នោតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកចូ បៃដិន បានឈ្នះការបោះឆ្នោត ក្នុងនាមជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកនៅឡើយទេ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកឃ្លាំមើលទៅលើ ប្រទេសកូរ៉េខាងជើងបាននិយាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងរក្សាជំហរប្រុងប្រយ័ត្ន ចំពោះការបោះឆ្នោតរបស់ លោកបេដិន និងរដ្ឋបាលថ្មីរបស់លោក ព្រោះវាអាចចំណាយពេលខ្លះ សម្រាប់រដ្ឋបាលរបស់លោក ក្នុងការបង្កើតគោលនយោបាយ របស់កូរ៉េខាងជើង។

ក្រុមអ្នកឃ្លាំមើលទាំងនោះ បាននិយាយថា កូរ៉េខាងជើង ដំបូង គឺនឹងចង់ឃើញអ្នកណា ដែលជារដ្ឋបាលថ្មីរបស់ សហរដ្ឋអាមេរិកតែងតាំង ដើម្បីដោះស្រាយបញ្ហាជាមួយរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ ដាច់ស្រយាលនេះ។

លោក Cheong Seong-chang សមាជិកនៅមជ្ឈមណ្ឌល Wilson និងអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Sejong មានមូលដ្ឋាននៅទីក្រុងសេអ៊ូល បាននិយាយថា « ប្រទេសកូរ៉េខាងជើង មានចេតនាបង្ហាញ អាកប្បកិរិយាព្រងើយកន្តើយ ចំពោះការបោះឆ្នោតប្រធានាធិបតីអាមេរិក ដោយមិនធ្វើអត្ថាធិប្បាយ ណាមួយអំពីការបោះឆ្នោត» ។

លោកបន្តថា «ទោះយ៉ាងណាខ្ញុំសន្មតថា មេដឹកនាំកូរ៉េខាងជើង មានការចាប់អារម្មណ៍មិនធម្មតា ចំពោះការបោះឆ្នោតនេះនៅខាង ក្នុងព្រោះការផ្លាស់ប្តូរ រដ្ឋបាលសហរដ្ឋអាមេរិក អាចប៉ះពាល់យ៉ាងខ្លាំងដល់ បរិស្ថានសន្តិសុខរបស់កូរ៉េខាងជើង»។

លោក Cheong បាននិយាយទៀតថា កូរ៉េខាងជើងអាចនឹងខកចិត្ត ចំពោះលទ្ធផលនៃការបោះឆ្នោត ដោយសារតែមេដឹកនាំ ប្រទេសលោក គីម ជុងអ៊ុន មាន“ ទំនាក់ទំនងពិសេស ជាមួយប្រធានាធិបតីដូណាល់ត្រាំ” ។

លោកបាននិយាយថា ប្រទេសកូរ៉េខាងជើង នឹងមិនចាំបាច់ព្រួយបារម្ភ អំពីទំនាក់ទំនងទ្វេភាគី ដែលកាន់តែអាក្រក់ទៅ ៗ នោះទេ ប្រសិនបើលោក Trump ត្រូវបានជ្រើសរើសជាថ្មី ប៉ុន្តែឥឡូវនេះវានឹងត្រូវ ព្រួយបារម្ភអំពីការពង្រឹង ការដាក់ទណ្ឌកម្មដើម្បីជំរុញ ឱ្យវាឈានទៅមុខជាមួយ នឹងការរំសាយអាវុធនុយក្លេអ៊ែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top