ព័ត៌មានជាតិ

សម្ដេច ស ខេង សរសេីរ អង្គភាពចំណុះ ក្រសួងមហាផ្ទៃ ឆ្លេីយតបមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានកោតសរសើរចំពោះអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារ គេហទំព័រហ្វេសប៊ុករបស់សម្ដេច។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ សម្ដេច ស ខេង នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

ជាងនេះទៅទៀ ត សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋបានផ្ដល់ជាព័ត៌មាន មតិយោបល់ សំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ដែលបានបង្ហាញពីការលើកតម្កើងសិទ្ធិសេរីភាព ការចូលរួមរបស់ប្រជាពលរដ្ឋ សមស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដើម្បីអភិវឌ្ឍន៍សង្គមជាតិ៕

To Top