ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១៦ វិច្ឆិកា តទៅ ក្រសួងសាធារណការ នឹងអនុវត្តច្បាប់ តាមសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការ យ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្ត ដឹកជញ្ជូនធុនធ្ងន់

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលឹកជូនដល់ម្ចាស់ ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា ចាប់ពីថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ ក្រសួងនឹងអនុវត្តច្បាប់ តាមសេចក្ដីជូនដំណឹង ស្តីពី ការពង្រឹងវិធានការ យ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ នៅថ្ងៃទី១៦ វិច្ឆិកានេះ បានឲ្យដឹងថា ដូចនេះ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្ត ធុនធ្ងន់ទាំងអស់ ត្រូវគោរពច្បាប់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារ នៃសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ៕

To Top