ព័ត៌មានជាតិ

លោក ត្រាំថា លោកទទួល ជ័យជំនះ

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបដិសេធ មិនព្រមទទួលស្គាល់ លោក ចូប៊ីដិន ដែលបានព្យាករថា ជាអ្នកឈ្នះតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា ដោយក្រុមយុទ្ធនាការលោក ត្រាំ បានទទូចឱ្យរាប់សន្លឹកឆ្នោតឡើងវិញ និងដាក់ពាក្យបណ្តឹងនៅក្នុងរដ្ឋសមរភូមិដោយលើកឡើងពីភាពមិនប្រក្រតី នៅពេលដែលសំឡេងឆ្នោតដ៏ច្រើនសម្រាប់លោក ចូ បៃដិន បានលេចចេញមក។ 

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយថា លោកបានឈ្នះការបោះឆ្នោតឆ្នាំ ២០២០ ហើយក៏បានផ្សាយនៅលើធ្វីតធ្វីតផងដែរដែលលោកបានរិះគន់“ ប្រព័ន្ធបោះឆ្នោត Radical Left-owned Dominion Voting” ហើយបាននិយាយថា សហរដ្ឋអាមេរិក មិនអាចអនុញ្ញាតឱ្យទទួលបានលទ្ធផលក្លែងក្លាយនៃការបោះឆ្នោតតាមអ៊ីម៉ែលក្នុងឆ្នាំ ២០២០ ឡើយ។ 

មួយថ្ងៃមុនលោកប្រធានាធិបតី ត្រាំ បានលើកឡើងថាលោក ប៊ីដិន ឈ្នះ«ដោយសារតែការលួចបន្លំ» ដោយបន្ថែមនៅក្នុងការតាមដានថា លោក«បដិសេធអ្វីទាំងអស់»ព្រោះអ្នកប្រជែងខាងប្រជាធិបតេយ្យបានឈ្នះតែ«នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ» ៕ប្រែសម្រួលៈ ណៃ តុលា

To Top