ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃថា បាតុករជួបជុំគ្នាហូបអាំងសាច់ នៅខាងក្រៅសភា គឺប្រឆាំងនឹងច្បាប់

បរទេស៖ ប៉ូលិសប្រទេសថៃ បានព្រមានកាលពីថ្ងៃច័ន្ទថា ការអាំងសាច់ និងហូបឆ្នាំងភ្លើង និងការប្រមូលផ្តុំគ្នា គឺមិនអាចនៅជាមួយគ្នាបានទេ។ ស្នងការរងប៉ូលីសប្រចាំក្រុង លោកឧត្តមសេនីយ៍ Piya Tawichai បានព្រមានក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថា ពួកគេអាចនឹងរំលោភច្បាប់ ប្រសិនបើពួកគេយកសាច់ជ្រូក Genghis Khan អំឡុងពេលបាតុកម្មនៅ ខាងក្រៅសភាកាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Piya ដែលជាជាអ្នកនាំពាក្យប៉ូលីស ទីក្រុងផងដែរនោះបានបន្ថែមថា មានច្បាប់ហាមឃាត់ការចម្អិនអាហារ នៅតាមទីសាធារណៈ ក៏ដូចជាសកម្មភាពដែលរារាំងចរាចរណ៍ និង អ្នកថ្មើរជើង។

សូមជម្រាបថា ចលនាប្រជាជនគ្រោង នឹងប្រមូលផ្ដុំគ្នានៅលើផ្លូវ Samsen នៅខាងក្រៅរដ្ឋសភាចាប់ពីម៉ោង ៣ រសៀលថ្ងៃអង្គារ ដើម្បីដាក់សម្ពាធលើសមាជិកព្រឹទ្ធសភា និងសមាជិកសភាឱ្យបោះឆ្នោតលើច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញដែល ស្នើឡើងដោយ ក្រុមរសន្ទនាកំណែទម្រង់ ច្បាប់អ៊ិនធឺរណែត (iLaw) ដែលត្រូវបានគេហៅថា ជាកំណែរបស់ប្រជាជនចាប់តាំង ពីវាត្រូវបានចុះហត្ថលេខាដោយមនុស្ស ៩៦.០០០ នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top