បរទេស៖ ប៉ុន្មានម៉ោងបន្ទាប់ពីតុលាការ ជាន់ខ្ពស់របស់ហុងកុង បានចេញសេចក្តីសម្រេច ទៅលើការហាមប្រាម មិនឱ្យក្រុមបាតុករពាក់ម៉ាស់ថា ខុសពីរដ្ឋធម្មនុញ្ញមកនោះ អ្នកនាំពាក្យនៃសភា ប្រជាជនជាតិចិន (NPC) បានរិះគន់សេចក្តីសម្រេចនេះ និងបានសម្តែងការ មិនយល់ស្របរបស់សមាជិកគណៈកម្មាធិការ ដែលជាសមាជិកនៃស្ថាប័ន នីតិប្បញ្ញត្តិកំពូលរបស់ប្រទេស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ចៅក្រមតុលាការកំពូលលោក Anderson Chow និង Godfrey Lam បានប្រកាសកាលពីថ្ងៃចន្ទថា ច្បាប់ថ្មីៗដែលហាមឃាត់ការពាក់ម៉ាស់មុខអំឡុងពេលធ្វើបាតុកម្ម និងការប្រមូលផ្តុំ ដែលពាក់ព័ន្ធ គឺមិនស៊ីគ្នានឹងច្បាប់មូលដ្ឋានរបស់រដ្ឋអំណាចហុងកុងនោះទេ។
យោងតាមមន្រ្តីយុត្តិធម៌ ការហាមឃាត់ដែលបានណែនាំក្រោមបទបញ្ញត្តិបទបញ្ញត្តិ គ្រាអាសន្ន បានរំលោភលើសិទ្ធិជាមូលដ្ឋានរបស់ហុងកុង។
ទោះយ៉ាងណាក៏ដោយ សមាជិកនៃ NPC ហាក់ដូចជាមិនយល់ស្របអស់ពីចិត្តថា តុលាការជាន់ខ្ពស់មានសិទ្ធិអំណាចក្នុងការសម្រេចចិត្តបែបនេះនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា