តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា នៅថ្ងៃសុក្រនេះ ប្រទេសជប៉ុន បានរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២.៤១៤នាក់ ដែលជាករណីថ្មីប្រចាំថ្ងៃ នៅក្នុងកំណត់ត្រា ដែលមានរយៈពេល០៣ថ្ងៃជាប់ៗគ្នា ។
តួលេខចុងក្រោយ បានមកពីក្រសួងសុខាភិបាល និងក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺ នៅក្នុងប្រទេសជប៉ុន ចំនួន១២៨.៣៤៤នាក់ ក្នុងនោះមិនរាប់បញ្ចូល ទាំងនាវាទេសចរណ៍ Diamond Princess ដែលបានធ្វើ ចត្តាឡីស័ក នៅជិតក្រុងតូក្យូ កាលពីដើមឆ្នាំនេះ ។
រដ្ឋធានីតូក្យូ ជាចំណុចកណ្តាល នៃការផ្ទុះជំងឺរបស់ប្រទេស ដែលមានករណីថ្មី នៃជំងឺកូវីដ១៩៥២២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រ ដែលមានអ្នកឆ្លងជំងឺ ចំនួន៥០០នាក់ជាថ្ងៃទី២ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់៣៦.៧៧៨នាក់ ហើយជាតំបន់ដែលខ្ពស់បំផុត ក្នុងចំណោមខេត្តទាំង៤៧ របស់ប្រទេសជប៉ុន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា