Covid-19

រយៈពេលត្រឹម ២៤ម៉ោង អាមេរិកមានអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ជិត ២០ម៉ឺននាក់

វ៉ាស៊ីនតោន៖ ស្ទើរតែគ្រប់រដ្ឋទាំងអស់ បានប្រកាសអាសន្ន ពីការកើនឡើងយ៉ាងឆាប់រហ័ស នៃករណីឆ្លងជំងឺកូវីដ-១៩ និងចំនួនប្រជាជនទូទាំងប្រទេស បានកើនឡើងយ៉ាងលឿន ជាងពេលមុនៗ ដោយប្រទេសនេះ បានរាយការណ៍ថា មានការឆ្លងចំនួន ២,៧ លានករណី ដែលគួរឱ្យកត់សម្គាល់ ចាប់តាំងពីដើមខែនេះ។

នេះជាមូលហេតុ ដែលអ្នកជំនាញខាងសុខភាពបានឲ្យដឹងថា ការប្រមូលផ្តុំគ្នាជាក្រុម ក្នុងថ្ងៃឈប់សម្រាក គឺជាគំនិតមិនល្អ ក្នុងអំឡុងពេលមានជំងឺរាតត្បាត កាលពីថ្ងៃសុក្រមានអ្នកឆ្លងថ្មីជាង ១៩៥,៥០០ នាក់ត្រូវបានគេរាយការណ៍ថា រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលមិនធ្លាប់មាន កាលពីសប្តាហ៍មុន។ ចំនួនករណីខ្ពស់បំផុត ក្នុងរយៈពេលតែមួយថ្ងៃ ក្នុងអំឡុងពេលមានការកើនឡើង នៅរដូវក្តៅរបស់ប្រទេសនេះ គឺមានចំនួនច្រើនជាង ៧៧,១០០ នាក់នៅក្នុងខែកក្កដា។

ហើយខណៈដែលការឆ្លង នៅតែបន្តកើនឡើងការសំរាកព្យាបាល នៅមន្ទីរពេទ្យក៏មានការកើនឡើង គួរឲ្យកត់សំគាល់ផងដែរ ដោយឥឡូវនេះអ្នកជំងឺ Covid-19 ជាង ៨២,១០០ នាក់ នៅពាសពេញសហរដ្ឋអាមេរិក នេះបើយោងតាមផែនការតាមដាន។

ចំនួនអ្នកស្លាប់កើនឡើងទៅតាមនោះដែរ គ្រាន់តែមួយសប្តាហ៍មុននេះ ការស្លាប់របស់ជនជាតិអាមេរិកជាង ១ ម៉ឺននាក់ ត្រូវបានគេរាយការណ៍ថា ជិតទ្វេដងនៃចំនួនអ្នកស្លាប់ប្រចាំសប្តាហ៍ កាលពីមួយខែមុន៕ ដោយ៖ ឈូក បូរ៉ា

To Top