អត្ថបទ

ប្រាសាក់ ផ្តល់សេវា បង់ទឹកភ្លើង ហ្រ្វីៗ ជូនអតិថិជន តាមសេវា ធនាគារចល័ត និងអេធីអឹម

ភ្នំពេញ៖ នៅក្នុងយុគសម័យទំនើប និងទីផ្សារប្រកួតប្រជែង បច្ចេកវិទ្យាពិតជា បានចូលរួមចំណែក ក្នុងការជួយសម្រួលដល់ អតិថិជននិងសាធារណជន ក្នុងការប្រកបមុខរបរទទួលទាន​ ប្រកបដោយភាពងាយស្រួល ចំណេញ ពេលវេលា និងបង្កើនចំណូល សម្រាប់គ្រួសារ។

ឆ្លើយតបទៅនឹងតម្រូវការនេះ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ នៅកម្ពុជាបាននិងកំពុងផ្តល់សេវាទូទាត់ វិក្កយបត្រទឹក-ភ្លើង ដែលអនុញ្ញាតឱ្យអតិថិជន ទាំងអស់អាចប្រើប្រាស់ សេវានេះដោយមិនអស់កម្រៃសេវា មានភាពស្រួល និងរហ័សទាន់ចិត្ត តាមរយៈប្រើម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័តប្រាសាក់ ឬ ប្រាសាក់ម៉ូបាលប៊ែងឃីង បានគ្រប់ពេលវេលា និងទីកន្លែង។

ប្រភេទវិក្កយបត្រដែលអតិថិជន ប្រាសាក់អាចទូទាត់បាន គឺមានវិក្កយបត្រទឹក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងវិក្កយបត្រអគ្គិសនីកម្ពុជា រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ចាម ក្រចេះ រតនគិរី បន្ទាយមានជ័យ ស្រុកកំពង់ត្រាច ស្នួល វើនសៃ លំផាត់ និងស្រុកតាវែង។

ការផ្តល់ជូនសេវាទូទាត់វិក្កយបត្រទឹក-ភ្លើងនេះ ផ្តល់ភាពងាយស្រួលកាន់តែខ្លាំងចំពោះអតិថិជនទាំងអស់ ដោយមិនចាំបាច់ធ្វើដំណើរទៅបង់ថ្លៃទឹក-ភ្លើងនោះទេ ដោយអតិថិជនគ្រាន់តែប្រើប្រាស់ សេវាធនាគារចល័ត ឬ ប្រាសាក់ម៉ូបាលប៊ែងឃីង ឬ អាចរកទីតាំងម៉ាស៊ីនអេធីអឹមប្រាសាក់ដែលនៅជិតលោកអ្នកបំផុត នោះអតិថិជនអាចទូទាត់វិក្កយបត្រទឹក-ភ្លើងបានដោយខ្លួនឯង បានយ៉ាងងាយ។

សូមអញ្ជើញមកបើកគណនីសន្សំនៅប្រាសាក់ ថ្ងៃនេះ ដើម្បីទទួលបានការទូទាត់វិក្កយបត្រទឹក-ភ្លើង និងធ្វើប្រតិបត្តិការសេវាធនាគារ ជាច្រើនទៀតដោយមិនអស់កម្រៃសេវា។

សូមបញ្ជាក់ថា ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2019 នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 2,800 លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង 2,370 លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចីជាង 410 ពាន់នាក់ បណ្តាញការិយាល័យ និងទីតាំងម៉ាស៊ីនអេធីអឹមគ្របដណ្តប់ទូទាំងប្រទេស និងបុគ្គលិកជាង 8,000 នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន 40 នៅតាមបណ្តាខេត្តនានានៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់ www.prasac.com.kh

To Top