អត្ថបទ

Nikki Nikki និងផ្សារទំនើប ជីបម៉ុង ផ្ដល់បណ្ណបញ្ចុះតម្លៃ 50% 900សន្លឹក សម្រាប់អាហារ និងភេសជ្ជៈ

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង និងភោជនីយដ្ឋាន រួមទាំងហាងតែគុជល្បីៗ បានសហការ ជាមួយតារាចម្រៀង Original ដ៏ល្បីគឺកញ្ញា Nikki Nikki ដើម្បីផ្តល់ការបញ្ចុះតម្លៃ ជូនអតិថិជន50% រាល់ការញ៉ាំអាហារ និងភេសជ្ជៈទំាងអស់ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក សិនធើ ក្នុងអំឡុងពេល បុណ្យភ្ជុំបិណ្ឌនេះ។

លោកស្រី លី សុខឆេង អគ្គនាយិការងជាន់ខ្ពស់ ផ្សារទំនើប ជីប ម៉ុង ម៉ល បានមានប្រសាសន៍ថា «កម្មវិធីផ្តល់ជូនពិសេសនេះ ធ្វើឡើងដើម្បីអបអរសាទរ បុណ្យភ្ជុំបិណ្ឌជាមួយ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអតិថិជន ដែលនិយមអញ្ជើញ មកពិសាអាហារនៅហាងល្បីៗ ក្នុងមណ្ឌលផ្សារទំនើបទាំង2ផង និងដើម្បីផ្ដល់ឱកាសពិសេស ជូនលោកលោកស្រី ដែលមិនមានដំណើរកម្សាន្ត ទៅតាមខេត្ត អាចជួបជុំក្រុមគ្រួសារ ទទួលទានអាហារថ្ងៃត្រង់ ឬល្ងាច កម្សាន្តសប្បាយ ជាមួយការផ្តល់ជូនដ៏ពិសេសនេះ»។

លោកស្រីបញ្ជាក់ផងដែរថា ការផ្តល់ជូននេះ គឺចាប់ពីថ្ងៃទី16 ដល់ថ្ងៃទី18 ខែកញ្ញានេះ។ សម្រាប់អតិថិជន 900នាក់ដំបូង នឹងទទួលបានបណ្ណ បញ្ចុះតម្លៃ50%នេះ សម្រាប់មណ្ឌលផ្សារទាំង2 ដោយចំនួនបណ្ណនេះ នឹងត្រូវបែងចែក 200បណ្ណក្នុង1ថ្ងៃសម្រាប់ ជីប ម៉ុង ណូរ៉ូ ម៉ល និង100បណ្ណ ក្នុង1ថ្ងៃសម្រាប់ ជីប ម៉ុង បាក់ទូក សិនធើ។

ចំណែកហាងល្បីៗដែលលោក លោកស្រីអាចប្រើប្រាស់បណ្ណនេះ បានរួមមាន៖ ភោជនីយដ្ឋាន Banana Leaf, Sukiyaki, Sakura Buffet, Dim Sum Emperor, Mikasa Sushi & Fusion, On-the-table, Ganh, E&M, Noir Café, Fire Tiger, Chat time, Shaychiizu, An Cha, THE ALLEY, DAKASI, San Chen ដោយគ្រាន់តែប្រគល់បណ្ណនេះ ទៅអ្នកទូទាត់វិក្កយបត្រ និងទទួលបាន ការបញ្ចុះតម្លៃភ្លាម៕

To Top