គួរអោយស្រលាញ់មែនទែន! តុក្កតាគីង្គក់ពណ៌ខៀវនៅក្នុងប្រអប់ពិសេស របស់ JINRO IS BACK ដែលត្រូវបានជូនជាកាដូដល់តារាល្បីឈ្មោះ ក្នុងបណ្ដាញសង្គមគឺ ទទួលបានការពេញចិត្ត និងចាប់អារម្មណ៍យ៉ាងខ្លាំង។
កាលពីថ្ងៃឆ្លងឆ្នាំកន្លងផុតទៅថ្មីៗនេះ JINRO IS BACK បានជូនកាដូដល់តារាល្បីលើបណ្ដាញសង្គម ចំនួន ១១នាក់រួមមាន Yuriyiru,Scarlett,Van Thaii,Raven Blaze,Lyderzz Evans,Soy Senghour,Heng,Anna Din,Sociallyneath,Omg Girls Dance Crew, Maily
ក្រោយពីបើកប្រអប់កាដូហើយភ្លាម ម្នាក់ក្នុងចំណោមអ្នកទាំង១១ដែលបានទទួលកាដូពី JINRO IS BACK គឺកញ្ញា Scarlett Bii បានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលដែលបានឃើញកាដូក្នុងប្រអប់នោះដែលរួមមានស្រា Jinro Is Back ចំនួន ៤ដប តុកត្តាគីង្គក់ពណ៌ខៀវដ៏គួរឲ្យស្រលាញ់ និងរបស់ផ្សេងៗទៀត។
និយាយលាយឡំនឹងសំណើចក្នុងពេលបើកប្រអប់មើលកាដូទាំងនេះ កញ្ញា Scarlett បាននិយាយថា៖ “ហូរ ស្ទីកឃ័រឡើងឃ្យូត (Cute) រូបគីង្គក់។ អូយ! មានបណ្តោងសោរទៀត បណ្តោងសោររូបគីង្គក់។ ហូរ! ចុងក្រោយតើនេះជាអ្វី? អូព្រះជាម្ចាស់ [OMG] តុក្កតាគីង្គក់ ឃ្យូត»។
ហេតុអ្វីបានជាវត្ថុអនុស្សាវរីយ៍ទាំងនេះមានពណ៌ខៀវ? តើតុក្កតាគីង្គក់ពណ៌ខៀវនេះតំណាងឱ្យអ្វី?
ជាការពិត ពណ៌ខៀវ និងតុក្កតាគីង្គក់នេះគឺ តំណាងឱ្យស្រា JINRO IS BACK ដែលជាស្រាកូរ៉េមានឈ្មោះល្បីល្បាញតាំងពីឆ្នាំ ១៩២៤មក។
ចំណែកឯ កញ្ញា Maily វិញ បាននិយាយទាំងញញឹមស្រស់ថា “តុក្កតានេះស្អាតខ្លាំងណាស់ អាចយកដាក់តាំងបានទៀតចាស ខ្ញុំស្រលាញ់ពណ៌ហ្នឹងខ្លាំងមែនទែន”។
សូម្បីតែអ្នកគាំទ្ររបស់ Maily ក៏ចង់បានតុក្កតានេះដែរ ថែមទាំងនិយាយថា ពណ៏ខៀវពិតថាផ្ដល់ភាពស្រស់ថ្លាខ្លាំងណាស់។
បើសិនអ្នកចូលចិត្តតុក្កតាគីង្គក់ពណ៌ខៀវនេះ កុំភ្លេចទៅរកទិញស្រា JINRO IS BACK និងភ្លក់រសជាតិស្រាដ៏ល្បីល្បាញមួយនេះទាំងអស់គ្នា។ បើចង់ឃើញអោយកាន់តែច្បាស់ថា តុក្កតាគីង្គក់គួរអោយស្រលាញ់ខ្លាំងប៉ុណ្ណា កុំភ្លេចចូលទស្សនាវីដេអូទាំងអស់គ្នាណា៎!