អត្ថបទ

85°C Bakery Café បើកសម្ពោធសាខាទី៣ លើមហាវិថីព្រះមុន្នីវង្ស

ភ្នំពេញ ៖ 85°C Bakery Café ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ នៅកោះតៃវ៉ាន់ ដែលរស់ជាតិ ផ្តល់ដោយក្រុមអ្នក ជំនាញៗលំដាប់ស្តង់ដារ សណ្ឋាគារផ្កាយ៥ លើសពីនេះទៀត ហាង 85°C មានកេរ្តិ៍ឈ្មោះ នៅលើទីផ្សារជាង ១៥ ឆ្នាំមកហើយ ពីរសជាតិកាហ្វេ នំខេក និងនំបុ័ង ដ៏ឈ្ងុយឆ្ងាញ់ទាំងនៅក្នុងស្រុក ក្រៅស្រុក និងតាមតំបន់នានា ជាហេតុធ្វើឲ្យមាន ការទទួលស្គាល់ទាំងគុណភាព ប្រកបដោយផាសុកភាព និងតម្លៃសមរម្យ។

ជាមួយនឹងការបង្កើន នូវគុណភាព និងវិសាលភាព នៃផលិតផលតាមទ្រឹស្តី «Think Globally . Act Locally» ធ្វើឲ្យហាង 85°C ពង្រីកអាជីវកម្មរបស់ខ្លួន ពីតៃវ៉ាន់ដល់ចិនដីគោក សហរដ្ឋអាមេរិក អូស្រ្តាលី ម៉ាកាវ ហុងកុង ក្នុងនោះ ក៏មានប្រទេសកម្ពុជា ផងដែរ (ឆ្នាំ២០១៩) មិនត្រឹមតែប៉ុណ្ណោះរសជាតិកាហ្វេ នំបុ័ង និងនំបុ័ង ក៏ត្រូវបាន ទទួលស្គាល់ពីភ្ញៀវជាតិ និងអន្តរជាតិ មកដល់បច្ចុប្បន្ននេះ85°C មានជាង១២០០ ហាងនៅទូទាំងពិភពលោក។

នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ខាងមុខ សាខាទី៣ នៃ85°C ថ្មីតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ទល់មុខ ក្រសួងព័ត៌មាន នឹងបើកសម្ពោធជាផ្លូវការ ពីម៉ោង៨ព្រឹករហូតដល់៩យប់ជារៀងរាល់ថ្ងៃ លោកអ្នកអាចសាកល្បង កម្មង់បាន ដោយពេលបច្ចុប្បន្ននេះ 85°C គឺកំពុងបើកដំណើរការ សាកល្បងផងដែរ។

ដើម្បីអបអរសាទរ ការបើសម្ពោធសាខា85°C ថ្មីលើមហាវិថីព្រះមុន្នីវង្សនេះ ហាងយើងខ្ញុំ នឹងផ្តល់ជូនការបញ្ចុះ តម្លៃរហូតដល់ទៅ១៥% លើគ្រប់មុខទំនិញ រួមមានភេសជ្ជៈ នំបុ័ង និងនំខេក ទៅដល់អតិថិជនមកទិញនៅហាងផ្ទាល់ និងការបញ្ជាទិញតាម សេវាកម្មដឹកជញ្ចូនApp E-gets និង Nham 24 (បញ្ជាក់៖ការបញ្ចុះតម្លៃមាន តែនៅសាខាទី៣ ថ្មីលើមហាវិថី ព្រះមុន្នីវង្សតែប៉ុណ្ណោះ)។

សព្វថ្ងៃនេះហាង 85°C Bakery Café មានសាខាចំនួន៣៖ សាខាទី១- ស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស កែងនឹងផ្លូវសម្តេចប៉ាន ,សាខាទី២-នៅក្នុងផ្សារទំនើប MIDTOWN និងសាខាទី៣ -មានទីតាំងស្ថិតនៅ ផ្ទះលេខ៥៦ មហាវិថីព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ដែលជាសាខាថ្មី។

លើសពីនេះទៅទៀត យើងនឹងប្រែក្លាយ សាខា85°C ថ្មីលើមហាវិថីព្រះមុន្នីវង្ស ឲ្យទៅជា “TWIN Flagship Store” ដែលទទួលបានការគាំទ្រ ពីអតិថិជនជាច្រើន ដូចនឹងសាខាដំបូងរបស់យើង ស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស កែងនឹងផ្លូវសម្តេចប៉ាន នៃជ្រុងម្ខាងទៀតផងដែរ។

លោក Dennis Chiang ប្រធានក្រុមប្រឹក្សាភិបាល នៃ 85°C Bakery Café បានលើកឡើងថា «បច្ចុប្បន្ននេះយើង ទាំងអស់គ្នាកំពុងប្រឈមមុខយ៉ាងខ្លាំងជាមួយ នឹងជំងឺដ៏កាចសាហាវកូវីដ-១៩ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ទៅដល់ការរស់នៅប្រចាំថ្ងៃ លើប្រជាជនគ្រប់រូប ក្នុងកាលៈទេសៈដ៏លំបាកមួយនេះ ហាងយើងខ្ញុំនឹងនៅក្បែរលោកអ្នក ផ្តល់នូវភាពងាយស្រួល ជាមួយនឹងការផលិត នំបុ័ង នំខេក និងភេសជ្ជៈ តាមតំរូវការ ប្រៀបដូចជាកម្លាំងចិត្ត ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនឹងស្ថានភាព ដ៏តានតឹងមួយនេះ»៕

To Top