អត្ថបទ

សែលកាត ដាក់ជូនស្តង់សុវត្ថិភាព​ ដើម្បីជួយសំរួល ដល់ការជួយភ្ជាប់ ប័ណ្ណចាក់វ៉ាក់សាំង កូវីដ 19 ក្នុងកម្មវិធី ជជែកកម្សាន្ត Pouk Mak

ក្រុមហ៊ុនសែលកាត បានបើកស្តង់សុវត្ថិភាពពិសេស ចំនួនបីទីតាំង នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនទាញយក កម្មវិធីជជែកកំសាន្តPouk Mak ហើយបញ្ចូលឯកសាររបស់ពួកគេ សេវាកម្ម Covid-19 Vault គឺមានន័យថា ពួកគាត់អាចដាក់បញ្ចូលកាត ចាក់វាក់សាំងកូវិត១៩ នៅក្នុងកម្មវិធីជជែកកំសាន្ត Pouk Mak ។

View Post

Covid-19 Vault ត្រូវបានដាក់ឱ្យដំណើរការ ជាផ្លូវការនៅថ្ងៃនេះ ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជា នូវប្រព័ន្ធដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន ក្នុងការរក្សាទុកប័ណ្ណចាក់វ៉ាក់សាំង តាមបែបឌីជីថល។

សេវាកម្ម Covid-19 Vault គឺនៅខាងក្នុងកម្មវិធី Pouk Mak ជាកម្មវិធីជជែកកំសាន្ត ជាភាសាខ្មែរដំបូងគេ។

លោកអៀន វ៉ាត់សុន(Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ស្តង់សុវត្ថិភាពនឹងត្រូវបានរៀបចំ ដោយសមាជិក ក្រុមសែលកាត ដើម្បីជួយដល់សាធារណជន ក្នុងការទាញយកកម្មវិធី និងបញ្ចូលប័ណ្ណចាក់វ៉ាក់សាំង របស់ពួកគេចូលទៅក្នុង សេវាកម្ម Covid-19 Vault ។ ពួកគាត់ក៏អាច ផ្តល់សេវាកម្មផ្សេងៗទៀត ដូចជាលក់ស៊ីមកាត និងកាតកោសផងដែរ។

លោកវ៉ាត់សុនបានបន្តថា“ ស្តង់របស់យើង នឹងផ្តល់ជូននូវសេវាកម្ម ប្រកបដោយសុវត្ថិភាពពេញលេញ ជាមួយនឹងរបាំងមុខ អាល់កុលលាងដៃ និងជញ្ជាំងកញ្ចក់បិទជិត ដើម្បីធានាបាននូវការរក្សាចម្ងាយ” ។

“ប្រសិនបើអតិថិជន ត្រូវការជំនួយ ក្នុងការប្រើប្រាស់កម្មវិធី ឬក៏មានសំនួរទាក់ទង អំពីគំរោងទិន្នន័យរបស់ពួកគេ ហើយបើទោះបីជាពួកគាត់គ្រាន់តែ ត្រូវការកាតកោសក៏ដោយ យើងនឹងនៅទីនោះ។

ក្រុមហ៊ុនសែលកាត នឹងធ្វើអ្វីៗទាំងអស់ ដែលខ្លួនអាចធ្វើបាន ដើម្បីផ្គត់ផ្គង់ដល់ប្រជាជន ដែលខ្វះខាត និងនៅជួរមុខពេលណា និងកន្លែងណា ដែលយើងត្រូវការបំផុត” ។ ស្តង់ត្រូវបានដាក់នៅ ស្ទឹងមានជ័យ អូបែកក្អម និង ភូមិឫស្សី ហើយក៏កំពុងដំណើរការ ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៦ល្ងាច ជារៀងរាល់ថ្ងៃ៕

To Top