ភ្នំពេញ ថ្ងៃទី 19 ខែមិថុនា ឆ្នាំ2022៖ បុរី ណាឌីបានបើកសម្ពោធវីឡាព្រីនសេសថ្មីដែលជាវីឡាទោលដ៏ប្រណីតថ្មីមួយនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដែលមានដីទូលាយនៅជុំវិញគេហដ្ឋាននៅថ្ងៃអាទិត្យ ទី19 ខែមិថុនា ឆ្នាំ 2022 នៅការិយាល័យលក់បុរី ណាឌី។ នៅក្នុងកម្មវិធីនេះផងដែរ លោកលូ អ៊ីឆាង ដែលជាប្រធានផ្នែកលក់ និងអភិវឌ្ឍអាជីវកម្មនៃបុរី ណាឌីបានធ្វើបទបង្ហាញអំពីវីឡា ព្រីនសេសថ្មីរបស់បុរី ណាឌី និងជម្រាបអំពីអត្ថប្រយោជន៍ដែលមិនធ្លាប់បានឃើញពីមុនមក សម្រាប់ម្ចាស់វីឡាព្រីនសេសបុរី ណាឌី។
បុរី ណាឌីគឺជាសហគមន៍ដ៏ប្រណិត ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ និងជាគម្រោងដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយថាជាគម្រោងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ដែលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាគឺ ជីស៊ីស៊ីគ្រុប។ បុរី ណាឌីគឺជាសហគមន៍តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតនូវសេវាកម្មដ៏ល្អសម្រាប់បម្រើដល់ម្ចាស់លំនៅឋានទាំងអស់ហៅថា “ណាឌីឃែរ” ដែលរួមមានសេវាកម្មមូលដ្ឋានចំនួន 3 និងសេវាកម្មេពិសេសបន្ថែមចំនួន 9 ផ្សេងទៀត។ បុរី ណាឌី មានភាពលេចធ្លោក្នុងនាមជាការអភិវឌ្ឍទីធ្លាព្រមជាមួយនឹងការរចនាទេសភាពប្រកបដោយភាពច្នៃប្រឌិត ដែលរៀបចំឡើង ដោយក្រុមស្ថាបត្យករអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យគម្រោងទាំងមូលមានភាពខុសប្លែកពីគម្រោងដទៃ។
លោក លូ អ៊ីឆាងប្រធានផ្នែកលក់ និងអភិវឌ្ឍអាជីវកម្មនៃបុរី ណាឌីបានមានប្រសាសន៍ថា “ហេតុផល និងគោលបំណងដែលជម្រុញឲ្យពួកយើងធ្វើការរចនាវីឡាទោលប្រភេទនេះដោយសារតែពួកយើងចង់ផ្ដល់ជូននូវគេហដ្ឋានដែលមាននូវមុខងារសម្បូរបែបគ្រប់ប្រភេទនៅក្នុងគេហដ្ឋានសម្រាប់ឲ្យលោកអ្នកធ្វើការប្រើប្រាស់ទីធ្លាទាំងអស់នៅក្នុងគេហដ្ឋានប្រកប ដោយប្រសិទ្ធិភាព។ យើងជឿជាក់ថាគេហដ្ឋានទាំងអស់មានសារៈសំខាន់ណាស់នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក ដូច្នេះហើយទើបពួកយើងស្វះស្វែងរកវិធីដែលអាចផ្ដល់ជូននូវបទពិសោធន៍នៃការរស់នៅដ៏ល្អឥតខ្ចោះសម្រាប់ម្ចាស់គេហដ្ឋាន ដែលរួមបញ្ចូលនូវម្លប់ និងពន្លឺគ្រប់គ្រាន់ លំហូរខ្យល់ធម្មជាតិ និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ។”
៉តាមការកំណត់ជាទូទៅ ប្រភេទវីឡាទោលនៅកម្ពុជា គួរតែមាននូវទីធ្លាដីទំនេរនៅជុំវិញផ្ទះ ហើយវីឡាព្រីនសេស គឺជាប្រភេទគេហដ្ឋានដែលសាកសមជាវីឡាទោលដ៏ពេញលេញមួយដែលផ្ដល់ជូននូវទីធ្លាដ៏ធំទូលាយនៅជុំវិញគេហដ្ឋាន ដូច្នេះហើយលោកអ្នកអាចស្នាក់នៅក្នុងគេហដ្ឋានដែលមានឯកជនភាព និងពោរពេញដោយធនធានសម្បូរបែបសម្រាប់ក្រុម គ្រួសាររបស់អ្នក” លោកលូ បានបន្ថែម។
លោកលូ អ៊ីឆាងក៏បានចែករំលែកអំពីតម្លៃពិសេស ការបង់ប្រាក់ដ៏សម្បូរបែប និងប្រូម៉ូសិនដែលនឹងផ្ដល់ជូនទៅកាន់អតិថិជនដែលបានកក់ក្នុងពេលបិទទីតាំងមុនដែលបន្តរហូលដល់ចុងខែកក្កដា។ បុរី ណាឌីក៏ផ្ដល់ជូននូវប្រព័ន្ធវៃឆ្លាត និងមានសុវត្ថិភាពសម្រាប់គ្រប់យូនីតនៃវីឡាព្រីនសេសទាំងអស់ដើម្បីធានានូការរស់នៅដែល មិនមានការរំខានផ្សេងៗសម្រាប់អតិថិជនទាំងអស់។ បន្ថែមពីលើនេះ បុរី ណាឌីក៏ផ្ដល់ជូននូវសម្ភារៈអេឡិចត្រូនិកសម្រាប់ ប្រើប្រាស់ក្នុងគេហដ្ឋានជាង 12 ប្រភេទទៅកាន់ម្ចាស់គេហដ្ឋានទាំងអស់ ដូច្នេះនៅពេលដែលលោកអ្នកទទួលបានគេហដ្ឋាន លោកអ្នកមានសម្ភារៈខ្លះៗនៅក្នុងផ្ទះសម្រាប់ប្រើប្រាស់រួចជាស្រេច។
សម្រាប់ព័ត៌មានលម្អិតអំពីបុរី ណាឌី សូមទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ 085 887 885 ឬតាមដាន៖
Facebook: https://www.facebook.com/NADIBYGCC or https://www.facebook.com/GOLDENCAMBODIACENTURY.GCC
Instagram: https://www.instagram.com/borey_nadi_by_gc_city/
Tiktok: https://www.tiktok.com/@gc_city_cambodia
LinkedIn: https://www.linkedin.com/company/gc-city/
អំពីក្រុមហ៊ុន ជីស៊ីស៊ី
ក្រុមហ៊ុន GCC គ្រុបមានប្រភពដើមមកពីប្រទេសហុងកុង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ GCC មានការលូតលាស់យ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នយើងគឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិដែលមានកេរ្ដ៍ឈ្មោះ ល្បីល្បាញ និងមានមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7រួមមាន ៖ GC City, GC Land, GC Realty, GC Design, GC Management, GC Credit, GC Propertyជាដើម។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី ផ្សារយើង GC Residence ជ្រោយចង្វារ Lixin Century Innovation Park និង Thames Park City។ ក្រុមហ៊ុនGCCក៏មាន ការិយាល័យ នៅប្រទេសហុងកុង ចិន និងជប៉ុនផងដែរ។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានទ្រព្យសកម្មរហូតដល់ លើស3ពាន់លានដុល្លាអាមេរិក និងមានដីសម្រាប់ វិនិយោគ រហូតដល់3000ហិកតា។ យើងប្ដេជ្ញាកសាងក្រុមហ៊ុនសាជីវកម្មដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ទន្ទឹមនឹងនេះ យើងនឹងព្យាយាមនាំយកនូវ អ្វីដែលពិសេស និងប្លែកសម្រាប់ប្រជាពលរដ្ឋខ្មែរហើយយើងនឹងធ្វើការបរិច្ចាគត្រឡប់ទៅកាន់ សហគមន៍វិញតាមរយៈសកម្មភាពសប្បុរសធម៍។
ចេញផ្សាយដោយការិយាល័យទីផ្សារនៃ ជីស៊ីស៊ីគ្រុប