អត្ថបទ

មិនធម្មតាដោយសារតែភាពល្បីល្បាញរបស់ខ្មែរ ប៊ែរវើរីជីស ដែលជាក្រុមហ៊ុនកូនខ្មែរដែលឈានមុខគេ ដល់ថ្នាក់សូម្បីតែបវរកញ្ញា Miss Planet International ពីជាង 40 ប្រទេស ភ្ញាក់ផ្អើលខ្លាំង ចុះពីយន្តហោះមិនបានប៉ុន្មាន ក៏សម្រុកនាំគ្នាមកទស្សនាអោយឃើញផ្ទាល់ភ្នែកតែម្តង

កាលពីថ្ងៃទី ៧ ខែមីនា កន្លងទៅនេះ បវរកញ្ញា Miss Planet International ជាច្រើនរូប ពីបណ្តាប្រទេសជាច្រើន បានធ្វើដំណើរមកកាន់រោងចក្រស្ដង់ដាលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស នៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែល បវកញ្ញាគ្រប់រូបបានឃើញ ធ្វើឲ្យគ្រប់គ្នា ស្ងើចសរសើរ និងភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយសារតែក្នុងដំណើរទស្សនកិច្ចនេះ បវរកញ្ញាទាំងអស់បានមានឱកាសមើលផ្ទាល់ពី ខ្សែច្រវាក់ផលិតកម្មទំនើបៗ និងបច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុងរោងចក្រ។ បន្ថែមពីនេះ បវកញ្ញាជាច្រើនបានភ្ញាក់ផ្អើល និងស្ងោចសរសើរដូចគ្នាអំពី គុណភាព ស្តង់ដារ និងការគ្រប់គ្រងផលិតកម្ម ដែលមានកម្រិតដូចរោងចក្រធំៗនៅលើពិភពលោក។

ដែលនេះបង្ហាញថា ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែផលិតភេសជ្ជៈសម្រាប់ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងបន្ត លើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ ហើយការមកទស្សនារបស់បវរកញ្ញា ពីជាង 40 ប្រទេសជុំវិញពិភពលោក គឺជាភស្តុតាងមួយបង្ហាញថា ខ្មែរ ប៊ែវើរីជីសគឺជារោងចក្រ ស្តង់ដាលំដាប់ពិភពលោក ដែលជាការមោទនភាពមួយរបស់ប្រទេសកម្ពុជា

ខ្មែរ ប៊ែវើរីជីស រោងចក្រលំដាប់ស្តង់ដាពិភពលោក
World Class Quality

To Top