បរទេស៖ ប្រទេសបារាំង កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសជាផ្លូវការហើយ ក្នុងលារការកំណត់ចំនួនលក់ ថ្នាំប៉ារ៉ាសេតាម៉ុល នៅលើបណ្តាញអនឡាញ ពីព្រោះជឿជាក់ថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ស្តុកថ្នាំនេះ នឹងមានចំនួនតិចខ្លាំងឡើង។ បម្រាមលក់អនឡាញ ដែលធ្វើឡើងរហូតដល់ខែកុម្ភៈនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសចិន បានប្រកាសដកច្បាប់រឹតបន្តឹង ក្នុងការនាំចេញថ្នាក់ពេទ្យរបស់ខ្លួន នៅក្នុងអំឡុងពេលដែលវិរុសកូវីដ កំពុងបន្តរីករាលដាលនៅក្នុងប្រទេស ហើយនិងក្នុងពេលដែលរដ្ឋាភិបាល ប្រកាសដកច្បាប់រឹតបន្តឹង ធ្វើដំណើរចំពោះពលរដ្ឋចិន និងពលរដ្ឋបរទេស...
បរទេស៖ យោងតាមការឆ្លើយឆ្លងជាមួយនឹងអជ្ញាធរ នៃក្រុមតាលីបង់ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា មានមេរោគដ៏ចម្លែកមួយ កំពុងបានចម្លងទៅកាន់មនុស្ស ប្រមាណជា៨០នាក់មកហើយ និងបានសម្លាប់ក្មេងៗ ចំនួន២នាក់ផងដែរ ដែលស្ថិតនៅក្នុងខេត្ត Zabul ប្រទេសអាហ្គានីស្ថាន។ អជ្ញាធរតាលីបង់បានរាយការណ៍ទៀតថា ជំងឺឆ្លងចម្លែកបង្កដោយមេរោគ មិនដែលធ្លាប់ឃើញពីមុន ដោយក្រុមអ្នកជំងឺចាប់ផ្តើមមានអក្ការៈដូចជាផ្តាសាយ និងបន្ទាប់មកធ្ងន់ធ្ងរហូរឈាមតាមមាត់ និងតាមច្រមុះផងដែរ។ មន្ត្រីកំពូលទទួលបន្ទុកកិច្ចការងារសុខាភិបាល បាននិយាយថាតាមបណ្តាឃ្លីនីក និងមន្ទីរពេទញយនៅក្នុងសង្កាត់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យភាគីគុយបា នាំចូលផលិតផលព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្នែម សំដៅកាត់បន្ថយជាអតិប្បរិមាអត្រាប្រឈមខ្ពស់ ទៅនឹងការកាត់អវយវៈ (Amputaion)។ យោងតាមសេចក្ដីជូនព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ទៅប្រទេសគុយបា ចេញផ្សាយនាថ្ងៃទី១៧ ធ្នូ បានបញ្ជាក់ថា ភាគីគុយបា បានឯកភាពក្នុងការបញ្ជូនក្រុមគ្រូពេទ្យឯកទេសជំងឺមហារីក និងទឹកនោមផ្អែម ទៅបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជា ឬទទួលយកគ្រូពេទ្យកម្ពុជាមកចូលរួមបណ្តុះ បណ្តាលដោយផ្ទាល់នៅប្រទេសគុយបា ដែលក្រុមការងារជំនាញនៃភាគីទាំងពីរ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វេីការណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការការពារការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត សំពះ ព្រះខែ និងអកអំបុក។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៨ តុលា នេះបានឱ្យដឹងថា អនុវត្តន័តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វីត្បិតតែឆ្នាំ២០២២នេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារណៈ តម្រូវឱ្យគ្រប់គ្នាយកចិត្តទុកដាក់ កាត់បន្ថយឱ្យនៅកម្រិតទាបបំផុត តាមតែអាចធ្វើទៅបាន។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ភ្នែក គឺអាយតនៈ សម្រាប់មើលមានមុខងារសំខាន់ សម្រាប់មនុស្សគ្រប់រូប ដែលមិនអាចខ្វះបាន។...
វ៉ាស៊ីនតោន៖ តាមរយ:ជំងឺរាតត្បាតកូវីដ-១៩ និងការផ្ទុះឡើងនៃជំងឺអុតស្វា សហរដ្ឋអាមេរិក ក្នុងចំណោមប្រទេស ដែលមានជាងគេ និងជឿនលឿនបំផុតនៅលើពិភពលោក នៅតែមិនទាន់ត្រៀមខ្លួនទាំងស្រុង ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគថ្មី នេះបើតាមការរាយការណ៍របស់កាសែត The New York Times។ របាយការណ៍នេះបានឲ្យដឹងថា “មេរោគឆ្លងគឺជាសត្រូវដែលមិននឹកស្មានដល់។ ជំងឺអុតស្វា គឺជាសត្រូវដែលធ្លាប់ស្គាល់ ហើយការធ្វើតេស្ត វ៉ាក់សាំង និងការព្យាបាល គឺជិតមកដល់ហើយ...
អ៊ីស្លាម៉ាបាដ៖ ប្រធានសភាជាតិប៉ាគីស្ថាន លោក Raja Pervaiz Ashraf បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុសកល កំពុងដើរតួជាការគំរាមកំហែង យ៉ាងពិតប្រាកដ ចំពោះសន្តិសុខមនុស្សជាតិ ហើយវិធានការប្រកបដោយប្រសិទ្ធភាព គួរតែត្រូវបានចាត់វិធានការ ដើម្បីទប់ទល់នឹងវា។ ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា រយៈពេលពីរថ្ងៃរួមគ្នា ដោយសហភាពអន្តរសភា (IPU) និងរដ្ឋសភាប៉ាគីស្ថាន លោក Ashraf បានឲ្យដឹងថា...
ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យប្រជាពលរដ្ឋស្នាក់នៅ រាជធានីភ្នំពេញ រាយការណ៍ឬទាក់ទងទូរស័ព្ទ ទៅលេខ១១៩ នៅពេលឃើញមានជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ នៅលើដងផ្លូវ ដើម្បីជួយសង្គ្រោះ និងដឹកជញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ។ នេះបើតាមការផ្សាយ របស់ផេកមន្ទីរសុខាភិបាលភ្នំពេញ នៅព្រឹកថ្ងៃ១៨ សីហា ។ មន្ទីរសុខាភិបាលភ្នំពេញឲ្យដឹងទៀតថា ម៉្យាងវិញទៀត ក្រសួងមិនធ្លាប់ចេញលិខិតអនុញ្ញាត ជូនមន្ទីរសម្រាកព្យាបាល...
អ.ស.ប៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ថា ក្រុមហ៊ុនឱសថអង់គ្លេស GSK បានទទួលកិច្ចសន្យាផលិតវ៉ាក់សាំង ការពារជំងឺគ្រុនចាញ់ដំបូងគេ របស់ពិភពលោក ដូច្នេះកុមាររាប់លាននាក់ទៀត នឹងត្រូវបានការពារប្រឆាំងនឹងឃាតករមួយនេះ ។ មូលនិធិកុមារអង្គការសហប្រជាជាតិ ហៅកាត់ថា (UNICEF) បានប្រកាសកាលពីថ្ងៃអង្គារ ។ ពានរង្វាន់ដែលមានតម្លៃរហូត ដល់១៧០លានដុល្លារអាមេរិក នឹងនាំទៅដល់១៨លានដូស...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា និយតករឱសថរបស់ចក្រភពអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានអនុម័តវ៉ាក់សាំង Moderna ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ប្រឆាំងនឹងមេរោគឆ្លង ដែលកំណត់គោលដៅ លើវីរុសបំប្លែខ្លួនថ្មី Omicron ក៏ដូចជាទម្រង់ដើម ។ ទីភ្នាក់ងារនិយតកម្មផលិតផលវេជ្ជសាស្ត្រ និងថែទាំសុខភាព ហៅកាត់...