សម្តេចតេជោ យល់ព្រមឲ្យ រថយន្តពាក់ស្លាកលេខ ខ.ម និងន.ប បង់ពន្ធនាំចូល និងពន្ធផ្លូវប្រចាំឆ្នាំ ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យយានយន្តឯកជនជ្រកក្រោមផ្លាកលេខ ក្រសួងស្ថាប័នរដ្ឋ ជាពិសេស ផ្លាកលេខ ខ.ម និង ន.ប...
បាងកក៖ ប្រទេសថៃ បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងបន្ធូរបន្ថយការរឹតត្បិតលើជំងឺកូវីដ -១៩ នៅទីក្រុងបាងកក និងខេត្តមួយចំនួនទៀតនៅខែក្រោយ ដោយសារអត្រាឆ្លង និងស្លាប់បានធ្លាក់ចុះ ខណៈការចាក់វ៉ាក់សាំងកើនឡើងក្នុងល្បឿនលឿន ចាប់ពីថ្ងៃទី០១ ខែកញ្ញា តទៅភោជនីយដ្ឋាន ដែលមានម៉ាស៊ីនត្រជាក់ នឹងអនុញ្ញាតឱ្យបន្តសេវាកម្មទទួលទានអាហាររហូតដល់ម៉ោង ៨ យប់ រហូតដល់ ៥០ ភាគរយនៃសមត្ថភាពរបស់ពួកគេ ចំណែកឯភោជនីយដ្ឋានបើកចំហអាចទទួលបានអតិថិជនរហូតដល់ ៧៥...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ប្រទេសហ្វីលីពីន ហៅកាត់ (DOH)បានរាយការណ៍ថា ចំនួនអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩គិតត្រឹមថ្ងៃសុក្រនេះចំនួន ១៧.៤៤៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៩១៦.៤៦១នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ។ នៅថ្ងៃសុក្រនេះ ជាករណីឆ្លងច្រើនបំផុតប្រចាំថ្ងៃជាថ្ងៃទី២ ហើយចាប់តំាងពីចាប់ផ្តើមផ្ទុះជំងឺ។ នាយកដ្ឋានបានរាយការណ៍ឲ្យដឹងថា ករណីស្លាប់ពាក់ព័ន្ធនឹងវីរុសកូរ៉ូណ គឺមាន១១៣នាក់ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបនៅក្នុងប្រទេសកើនឡើងដល់៣២.៨៤១នាក់ ។ ប្រទេសហ្វីលីពីន...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុង ស្រុក បានរាយការណ៍នៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និង២នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពី មានគ្រោះបាក់ដីដែលបានវាយប្រហារមកលើផ្ទះជាច្រើនខ្នង នៅខេត្ត North Sumatra ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីរាត្រីព្រហស្បតិ៍ ។ ភ្លៀងធ្លាក់យ៉ាងខ្លាំង នៅក្នុងស្រុក Karo ខេត្តខាងលើ...
ខារ៉ាកាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថា លោក Remigio Ceballos Ichaso រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងផ្ទៃក្នុង យុត្តិធម៌ និងសន្តិភាព របស់ប្រទេសវេណេស៊ុយអេឡា បានលើកឡើងកាលពីថ្ងៃពុធថា ចំនួនជាង១៤.០០០គ្រួសារ នៅក្នុងប្រទេសវេណេស៊ុយអេឡា បានរងនូវផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ចុះមកយ៉ាងគំហុក នៅក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ។ មន្ត្រីបានប្រាប់ទូរទស្សន៍រដ្ឋ Venezolana de...
ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌាលព័ត៌មានដេីមអម្ពិល និងជាសហប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានឱ្យដឹងថាដំណើរទស្សនៈកិច្ចរបស់លោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក មក សិង្ហបូរី និងវៀតណាម បានបញ្ជាក់ច្បាស់ថា អាមេរិកត្រូវការប្រទេស២នេះ ប្រឆាំងចិន។ លោកបន្ដថា ដូច្នេះ កង់ប្រវត្តិសាស្ត្រវិលត្រឡប់មកវិញដោយវៀតណាម និងចិន...
បរទេស៖សមាជិកសភាមកពីបក្សលទ្ធិប្រជាធិបតេយ្យ និងអ្នកគាំទ្រអន្តោប្រវេសន៍ បានជំរុញលោកប្រធានាធិបតី ចូ បៃដិន ឲ្យចាត់វិធានការថ្មីបញ្ចប់គោលនយោបាយអន្តោប្រវេសន៍ ដែលបានចាប់ផ្តើមដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយតុលាការកំពូលអាមេរិក បានបញ្ជាថា កម្មវិធី “បន្តនៅក្នុងប្រទេសម៉ិកស៊ិក” គួរតែបន្តឡើងជាថ្មី។ គោលនយោបាយ ដែលដាក់ឲ្យប្រើជាធរមានដោយលោក ត្រាំ នោះ បានបង្ខំឲ្យអ្នកសុំសិទ្ធិជ្រកកោនរាប់ពាន់នាក់ ស្នាក់នៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីរង់ចាំស្តាប់ដំណឹងពីអាមេរិក...
បរទេស៖ប្រទេសចិន នៅថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់ចំពោះកិច្ចប្រឹងប្រែងនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការតាមរកប្រភពនៃមេរោគកូរ៉ូណា ដោយទាមទារឲ្យមានការស៊ើបអង្កេតលើមន្ទីរពិសោធន៍យោធាអាមេរិកមួយកន្លែង ភ្លាមៗមុនការចេញរបាយការណ៍សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ស្តីពីមេរោគនោះ។ របាយការណ៍សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ មានបំណងធ្វើការដោះស្រាយជម្លោះ នៅក្នុងចំណោមទីភ្នាក់ងារចារកម្ម ចំពោះទ្រឹស្តីផ្សេងៗគ្នា ស្តីពីរបៀបដែលមេរោគកូរ៉ូណាបង្ហាញខ្លួន ដែលរួមមានទាំងទ្រឹស្តីដែលគេច្រានចោលម្តងហើយ ស្តីពីឧប្បទ្ទវហេតុនៅមន្ទីរពិសោធន៍ចិន។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euro News នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១...
បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសបារាំង លោក Jean Castex តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់វិទ្យុ RTL radio ថា ប្រទេសបារាំង នឹងមិនអាចធ្វើការជម្លៀសប្រជាជន ចេញពីប្រទេសអាហ្វហ្គានីស្ថានទៀតទេ ចាប់ពីល្ងាចថ្ងៃសុក្រតទៅ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ARAB NEWS នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីបារាំងរូបនេះ...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងនិយាយប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Naftali Bennett នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយបារម្ភដូចគ្នានឹងអ៊ីស្រាអែល ដែលអ៊ីរ៉ង់ នាពេលថ្មីៗនេះ ធ្វើការពន្លឿនកម្មវិធីនុយក្លែអ៊ែ ប៉ុន្តែបច្ចុប្បន្ននៅតែប្តេជ្ញាប្រកាន់យកកិច្ចការការទូត ជាមួយនឹងទីក្រុងតេអេរ៉ង់។ ផ្តល់សេចក្តីលម្អិតដោយផ្ទាល់ដោយអ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប បាននិយាយប្រាប់យ៉ាងដូច្នេះថា “ចាប់តាំងពីរដ្ឋបាលមុន បានចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់មក កម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់...