ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​បញ្ជា ឱ្យបង្ក្រាបគ្រឿងញៀន ការជួញដូរ​ រត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់គ្រប់រដ្ឋបាលរាជធានី ខេត្តនិងមូលដ្ឋាន ទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំងនិងបង្ក្រាប ឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរ​ និងរត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ឱ្យមានប្រសិទ្ធភាព។

យោងតាម សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា «រាជរដ្ឋាភិបាល ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យគ្រប់រដ្ឋបាលរាជធានី ខេត្តនិងមូលដ្ឋាន ទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំងនិងបង្ក្រាប ឧក្រិដ្ឋកម្មង គ្រឿងញៀន ការជួញដូរនិងរត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ដែលបាន និងកំពុងកើតឡើង លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាព៕

To Top