ព័ត៌មានជាតិ

សម្ដេចតេជោ សរសើរ​អាជ្ញាធរ​ខេត្តសៀមរាប ក្នុងការរំសាយ ការប្រមូលផ្ដុំរបស់ លោក ខឹម វាសនា ដោយសន្តិវិធី

ភ្នំពេញ​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរចំពោះ រដ្ឋបាលខេត្តសៀមរាប ព្រមទាំងក្រុមការងារ ក្រសួងមហាផ្ទៃ ដែលបានរំសាយការប្រមូលផ្តុំក្បែរជើងភ្នំគូលែន ដោយសន្តិវិធី​ និងគ្មានការបង្កអំពើហិង្សាណាមួយកើតឡើង។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាល ថ្លែងការកោតសរសើរ ចំពោះអភិបាលនិងរដ្ឋបាលខេត្តសៀមរាប ព្រមទាំងក្រុមការងារ របស់ក្រសួងមហាផ្ទៃ ដែលបានដឹកនាំនិងសហការ ដោះស្រាយបញ្ហាការប្រមូលផ្តុំ របស់សកម្មជននៃគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និងប្រជាជនមួយចំនួន នៅចម្ការម្រេច ក្បែរជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានរំសាយ នាពេលថ្មីៗនេះ ដោយសន្តិវិធីនិងគ្មាន ការបង្កអំពើហិង្សាណាមួយកើតឡើង។

To Top