ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំឱ្យ បង្កើនការ​ប្រុងប្រយ័ត្ន​ចំពោះបញ្ហាគ្រោះទឹកជំនន់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ឆ្លើយតប នឹងបញ្ហាគ្រោះទឹកជំនន់ ដែលបណ្ដាលពីជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ។

យោងតាម សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា «រាជរដ្ឋាភិបាលណែនាំ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហរាយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ឆ្លើយតប នឹងបញ្ហាគ្រោះទឹកជំនន់ ដែលបណ្ដាលពីជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដោយត្រូវត្រៀមរៀបចំ និងចាត់វិធានការចាំបាច់នានា ដើម្បីជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ នៅតាមភូមិសាស្ត្រដែល ទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ព្រមទាំងការបន្ថយឱ្យបានជាអតិបរមា នូវការលំបាកនិង ដលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ»។

To Top