ភ្នំពេញ ៖ ក្រុមសមត្ថកិច្ច បានរកឃើញក្មេងស្រី ដែលរត់ចេញពីមណ្ឌលចត្តាឡីស័ក តាមសង្សារនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យវិញ ដោយពួកគេបាននៅសណ្ឋាគារ នៅស្រុកអន្លង់វែង។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចេញផ្សាយមុននេះបន្តិច។ យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្មេងស្រីមានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ធនាគារកណ្តាល របស់ប្រទេសឥណ្ឌូនេស៊ី (BI) បានឲ្យដឹងថា បំណុលបរទេស របស់ប្រទេសឥណ្ឌូនេស៊ី គិតត្រឹមចុងបញ្ចប់ នៃត្រីមាសទី៤ ឆ្នាំ២០២០ថា បានកើនឡើងដល់ ៤១៧.៥ពាន់លានដុល្លារអាមេរិក ធៀបនឹងបំណុលរបស់រដ្ឋាភិបាល និងធនាគារកណ្តាល មានទឹកប្រាក់២០៩.២ពាន់លានដុល្លារ និងបំណុលរបស់វិស័យឯកជន មានទឹកប្រាក់២០៨.៣ពាន់លានដុល្លារ ។...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសវៀតណាម បានដាក់ការប្រកាសអាសន្ន នៅក្នុងតំបន់មួយរបស់ខ្លួន ចាប់ពីថ្ងៃអង្គារទៅក្រោយរកឃើញមានករណី ផ្ទុះកូវីដសាជាថ្មីនៅទីនោះ។ ខេត្តភាគខាងជើង Hai Duong ដែលមានពលរដ្ឋរស់នៅ ប្រមាណជា២លាននាក់ នឹងត្រូវបិទមិនឲ្យពលរដ្ឋ ចាកចេញពីផ្ទះឡើយរយៈពេល១៥ថ្ងៃ នេះបើយោងតាមការប្រកាស របស់ទីភ្នាក់ងាររដ្ឋនៅថ្ងៃនេះ ដើម្បីអាចគ្រប់គ្រងស្ថានការណ៍នេះឡើងវិញ។ គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីចុងខែមករាមក ប្រទេសវៀតណាមបានប្រកាស...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៤.៧៥៩ នាក់ និងមានអ្នកស្លាប់៧១៣នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសបានកើនឡើងដល់៩.៨៣៤.៥១៣នាក់ និងអ្នកស្លាប់ចំនួន២៣៩.២៤៥នាក់ ។ រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋ រស់នៅច្រើនជាងគេបំផុតរបស់ប្រទេស ហើយជារដ្ឋ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺឆ្លងរាតត្បាត...
ភ្នំពេញ ៖ ខណៈថ្ងៃបុណ្យ នៃសេចក្តីស្រឡាញ់ Valentine’s Day បានផុតទៅ២ថ្ងៃ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញពីទិដ្ឋភាពទូទៅ ថ្ងៃបុណ្យនៃក្តីស្រឡាញ់១៤កុម្ភៈនេះថា សម្រាប់ឆ្នាំ២០២១ មានលក្ខណៈល្អប្រសើរ ជាពិសេសយុវវ័យ មិនមានសកម្មភាពណាមួយ ប្រាចាក់ពីសង្គមស្អប់ខ្ពើមឡើយ ។ តាមឯកសារ បុណ្យនេះ...
ស្វាយរៀង ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង (ក ប ប) ដឹកនាំដោយលោក ផឹង និល ប្រធានសាខាខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ ទំនិញផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់ តាំងលក់ក្នុងផ្សារជីភូ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ពលរដ្ឋមីយ៉ាន់ម៉ា ដែលចូលរួមក្នុងការតវ៉ា ប្រឆាំងទៅនឹងរដ្ឋប្រហារ នាពេលកន្លងមកនោះ កំពុងទទួលបានការគម្រាមកំហែងថ្មីមួយទៀត គឺអាចប្រឈមមុខ ទៅនឹងគោលការណ៍ច្បាប់ថ្មី ជាប់គុករយៈពេល២០ឆ្នាំ ប្រសិនបើពួកគេ នឹងរារាំងកងកម្លាំងយោធា។ ក្រុមយោធានិយាយថា ការដាក់ទោសរយៈពេលវែង និងការបង់ប្រាក់ពិន័យ គឺត្រូវអនុវត្តផងដែរ ប្រសិនបើពួកគេ ត្រូវបានគេរកឃើញថា បានព្យាយាមក្នុងការប្រឆាំង...
ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរនីហ្សេរីយ៉ា បានបញ្ជាក់នៅថ្ងៃចន្ទនេះថា រថយន្តមួយគ្រឿង បុកជាមួយនឹងរថយន្តដឹកទំនិញមួយគ្រឿង កាលពីព្រឹកថ្ងៃចន្ទនេះ នៅក្រុងឡាហ្គោស តំបន់សេដ្ឋកិច្ចដ៏ធំរបស់ប្រទេសនីហ្សេរីយ៉ា ជាមួយគ្នានេះដែរ មិនទាន់មានសេចក្តីរាយការណ៍មួយ បញ្ជាក់អំពីអ្នកស្លាប់នៅឡើយទេ ។ លោក Jerry Oche អ្នកគ្រប់គ្រងផ្លូវអាយស្ម័យយាន នៃសារជីវកម្មផ្លូវដែក របស់ប្រទេសនីហ្សេរីយ៉ា...
ដល់ម្លឹងផង? JINRO IS BACK ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង ទទួលបានការគាំទ្រ និងចូលចិត្តច្រើនពីតារាដែលមានឈ្មោះបោះសំឡេងតាមបណ្ដាញសង្គម ក្រោយពេលបានបើកប្រអប់កាដូពិសេស និងភ្លក់រសជាតិស្រានេះរួចមក។ កាលពីចុងឆ្នាំមុន ក្រុមហ៊ុនសា្រ JINRO IS BACK បានជូនកាដូដល់តារាយូធូប និងតារាហ្វេសប៊ុក ដែលមានឈ្មោះបោះសំឡេងចំនួន ១១នាក់ រួមមាន Yuriyiru, Scarlett, Van...
ក្រៅពីបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួន ក្នុងការ បង្កា ទប់ស្កាត់ និង បង្ក្រាប បទល្មើស ការពារសន្តិសុខ សុវត្ថិភាពសង្គម អាវុធហត្ថរាជធានីភ្នំពេញ ក៏តែងតែឆ្លៀតចូលរួម ផ្សារភ្ជាប់មនោសញ្ចេតនា ជួយដល់ពលរដ្ឋ ជាញឹកញាប់ ប្រកបដោយភាព ស្និតស្នាលកក់ក្តៅ បង្កប់នូវសេចក្តីស្រឡាញ់យ៉ាងទូលំទូលាយ។ នៅរៀងរាល់ឆ្នាំ នាឱកាសថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ថ្ងៃទី១៤កុម្ភ: ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញមួយក្រុម ដឹកនាំដោយលោកវរសេនីយ៍ឯក...