ភ្នំពេញ៖ តំបន់សក្តានុពល ជាប់ផ្លូវក្រវ៉ាត់ក្រុងទី២បច្ចុប្បន្ននេះកំពុងមានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅគម្រោងលើបុរី និងដីសម្រាប់សាងសង់លំនៅដ្ឋាន ខណៈផ្លូវក្រវ៉ាត់ក្រុងទី២នេះមានផ្លូវខ្វាត់ខ្វែងងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញច្រើន ដែលបានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋប្រកបអាជីវកម្ម និងមុខជំនួញបានគ្រប់ប្រភេទ។ រាប់ចាប់ពីម្តុំស្ពានព្រែកសំរោងរហូតទៅដល់រោងចក្រថៃហ្គឺផ្លូវជាតិលេខ១ មានសន្ទុះអភិវឌ្ឍន៍ខ្លាំង ប្រជាពលរដ្ឋកំពុងនាំគ្នាសម្រុកទៅទិញម្តុំច្រើន ដោយសារតំបន់នោះ មានផាសុកភាពនិងអំណោយផលល្អ ម្យ៉ាងទៀតចំពោះការរស់នៅតំបន់នោះវិញ ប្រជាពលរដ្ឋមានលក្ខណៈទាន់សម័យដោយសារតែស្ថិតនៅក្នុងទីក្រុងភ្នំពេញ មានផ្សារទំនើប និងតំបន់កម្សាន្តទៀតផង។ បើតាមការអះអាងពីអ្នកជំនាញអចលនទ្រព្យ នៅថ្ងៃអនាគតតំបន់នេះនឹងទាក់ទាញការវិនិយោគកាន់តែច្រើន ព្រោះមានគម្រោងធំដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាដើម...
លីម៉ាៈ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប៉េរូ បានឲ្យដឹងថា ប្រទេសប៉េរូ បានបញ្ជាក់ថា មានករណីថ្ងៃនៃជំងឺកូវីដ១៩ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ សរុបចំនួន៩៨៦.១៣០នាក់ នៅត្រឹមម៉ោង១០យប់ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៣និង០០នាទីម៉ោងក្នុងស្រុក នៅថ្ងៃចន្ទនេះ ។ ក្រសួងក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៧៧នាក់ ដោយសារវីរុស ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៣៦.៧៥៤នាក់...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ថា នាយកដ្ឋានចំណុះឲ្យ ក្រសួងសង្គ្រោះបន្ទាន់ បានប្រកាសឲ្យដឹងថា ពលរដ្ឋចំនួន១១នាក់ បន្ទាប់ពីមានអគ្គិភ័យកើតឡើង នៅមន្ទីរថែទាំមនុស្សចាស់ នៅតំបន់ Bashkortostan របស់ប្រទេសរុស្ស៊ី ។ នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា អគារឈើមួយជាន់ បានឆាបឆេះដោយអគ្គិភ័យ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ នៅថ្ងៃអង្គារនេះ ។ ពលរដ្ឋចំនួន០៤នាក់...
បរទេស៖ តុលាការប្រទេសថៃ បានកាត់ទោសប្រហារជីវិត អតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Banyin Tangpakorn ដោយទោសនេះ ត្រូវបានកាត់បន្ថយ មកជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់ការផ្តល់សក្ខីកម្ម ដែលមានប្រយោជន៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ជនជាប់ចោទ ៥ នាក់ផ្សេងទៀត...
ពោធិសាត់៖ ដើមកញ្ឆារជាង១០០០ដើម ដែលគេលួចដាំនៅដីក្នុងព្រៃមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្រ្ត ក្នុងភូមិសំលាញ ឃុំក្រពើរពីរ ស្រុកវាលវែង ខេត្តពោធិសាត់ ត្រូវបានកម្លាំងចម្រុះ ចុះឆ្មក់បង្រ្កាបនិងដុតកម្ទេចចោល នៅនឹងកន្លែងកាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០។ នៅកិច្ចប្រតិបត្តិការណ៍ ចុះឆ្មក់បង្រ្កាបនិងដុតបំផ្លាញដើមកញ្ឆា ដែលជនទុច្ចរិតបានលួចដាំដុះនោះ គឺដឹកនាំដោយលោកអ៊ឹង គឹមលាង អភិបាលរង...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង តាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហានចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុប១០៩នាក់ ធ្វើការប្រជុំការងារពីចម្ងាយ តាមរយៈ ប្រព័ន្ធអនឡាញ ដែលជារបត់ការងារតាមបែបគន្លងថ្មី...
បរទេស៖ប្រទេសតួកគី នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសចំពោះទណ្ឌកម្មសហរដ្ឋអាមេរិក ជុំវិញការដែលរុស្ស៊ីទិញ ប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ថាជាកំហុសឆ្គង់ដ៏ធ្ងន់ធ្ងរ និងបានគម្រាមធ្វើការសងសឹកវិញ ចំពោះទង្វើដែលខ្លួននិយាយថា នឹងធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព រវាងសមាជិកណាតូទាំងពីរនោះ។ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើអង្គភាព ទិញនិងអភិវឌ្ឍន៍ការពារជាតិកំពូលរបស់ប្រទេសរុស្ស៊ី ព្រមទាំងប្រធានអង្គភាព និងបុគ្គលិក៣នាក់ផ្សេងទៀត។ អ្នកវិភាគបាននិយាយថា ទណ្ឌកម្មអាមេរិកនេះ នឹងភាគច្រើនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចតួកគី។ក្រសួងការបរទេសតួកគី តាមសេចក្តីរាយការណ៍ បានហៅការសម្រេចចិត្តដាក់ទណ្ឌកម្មនោះ ថាជារឿងចម្លែងមិនអាចបកស្រាយបាន ព្រោះថា...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN នៅសប្តាហ៍នេះបានឲ្យដឹងថាបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នឹងមិនត្រូវអនុញ្ញាតិឲ្យចូលទៅធ្វើការវិញបាន នៅឡើយរហូតដល់ខែកញ្ញា។ ប្រភពដដែលបានសរសេរទៀតថា លើសពីនេះការវិលត្រឡប់វិញក៏មិនប្រាកដដែរថាពកគេនឹងធ្វើការងារ៥ថ្ងៃក្នុងមួយសប្តាហ៍ដូចធម្មតាឡើយហើយវានឹងត្រូវរងចាំការសម្រេចចិត្តចុងក្រោយដោយ ប្រធានក្រុមហ៊ុន។ នៅក្នុងលិខិតមួយរបស់ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនលោក Sundar Pichai បានប្រកាសថា Google នឹងចាប់ផ្តើមធ្វើតេស្តទៅលើជម្រើសមួយចំនួនពាក់ព័ន្ធទៅនឹងការធ្វើការងារប្រចាំសប្តាហ៍ដែលមានន័យថាបុគ្គលិកនឹងអាចធ្វើការមកត្រឹមតែ៣ថ្ងៃក្នុងមួយសប្តាហ៍ជំនួសវិញនិង២ថ្ងៃទៀតអាចធ្វើការពីផ្ទះរបស់គេ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ ព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់ គោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុ គម្រប់៦៦ ឈានចូល៦៧ឆ្នាំ ។ សូមទទួលបាន នូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាវៃ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ និងលោកជំទាវ គោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុ គម្រប់៦៦ ឈានចូល៦៧ឆ្នាំ ។ សូមទទួលបាន នូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាវៃ សុភាពល្អបរិបូរណ៍និងអាយុយឺនយូរ...