វ៉ាស៊ីនតោន៖ កាសែត Washington Post បានរាយការណ៍ថា នាយកផ្នែកទំនាក់ទំនងនៅសេតវិមាន បច្ចុប្បន្នគឺលោកស្រី Alyssa Farah បានលាឈប់ពីតំណែងហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍នោះបាននិយាយថា លោកស្រី Alyssa Farah បានដាក់លិខិតលាលែងពីតំណែងទៅកាន់សេតវិមាននៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធ្វើការអស់រយៈពេល...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.៣៦១នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ដោយសារជំងឺចំនួន៣៥នាក់ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មី អ្នកដែលឆ្លងជំងឺបូករួមទាំងជនជាតិនេប៉ាល់ម្នាក់ និង០២នាក់ជាជនជាតិវៀតណាម ដែលថ្មីៗនេះបានចូលមកក្នុងប្រទេសដែលមកពីបរទេស និងត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់ប្រទេស ។...
បរទេស៖មន្ត្រីសន្តិសុខជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយប្រាប់នៅថ្ងៃពុធសប្ដាហ៍នេះថា អ្នកស្រាវជ្រាវចិនជាង១.០០០នាក់ បានធ្វើដំណើរចាកចេញពីសហរដ្ឋអាមេរិក ស្របពេលមានប្រតិបត្តិការបង្ក្រាបរបស់សហរដ្ឋអាមេរិក លើការលួចបច្ចេកវិទ្យារបស់ខ្លួន និងបានបន្ថែមថា ភ្នាក់ងារចិនបាននិងកំពុងតែផ្តោតគោលដៅ រួចហើយ លើរដ្ឋបាលអនាគតរបស់លោក បៃដិន។ លោក John Demers ជាប្រធានអង្គភាពសន្តិសុខជាតិរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បាននិយាយប្រាប់កិច្ចពិភាក្សាគ្នាមួយ ដែលរៀបចំឡើងដោយវិទ្យាស្ថានថា អ្នកស្រាវជ្រាវបានចាកចេញពីអាមេរិក ស្របពេលដែលក្រសួងបានដំណើរការក្តីព្រហ្មទណ្ឌជាច្រើន ប្រឆាំងប្រតិបត្តិការីចិន ពីបទធ្វើចារកម្មស្តីពីឧស្សាហកម្មនិងបច្ចេកវិទ្យា។ ចំណែកលោក...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា ក្រុមរដ្ឋអាជ្ញាជប៉ុនបានព្យាយាមសាកសួរអតីតនាយករដ្ឋមន្រ្តី លោក ស៊ីនហ្សូអាបេ ជុំវិញការចោទប្រកាន់ដែលថា ក្រុមនយោបាយរបស់លោកបានចំណាយដោយខុសច្បាប់ លើអាហារពេលល្ងាចសម្រាប់អ្នកគាំទ្រ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋអាជ្ញាក៏បានសំរេចកសាងសំណុំរឿងប្រឆាំងនឹងលេខាធិការរបស់លោក អាបេ ដែលទទួលបានប្រាកពីរដ្ឋ ពីបទមិនបានកត់ត្រាប្រាក់ចំណូល និងចំណាយ ទាក់ទងនឹងមុខងារអាហារពេលល្ងាច។ ពួកគេបាននិយាយថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបង្ហាញវីដេអូសកម្មភាពរបស់លោក ឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារ មុនពេលចូលរួមកិច្ចប្រជុំជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៤នាក់ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» និងមិនមានអ្នកជាសះស្បេីយឡេីយ កាលពីថ្ងៃទី៣ ធ្នូ ៕
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ផលិតកម្មចិញ្ចឹមសត្វទាំង ជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម (គោ-ក្របី ជ្រូក និងបក្សី) មានការកើនឡើងសរុប ១៧,៦០% ពី ៤២ ០២២ ១៣៧ក្បាល ទៅ ៤៩ ៤២៣ ៥៥៨ក្បាល បើធៀបទៅនឹងឆ្នាំ២០១៩។ នេះបើតាមការបង្ហាញរបស់លោក...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអង្គារ នេះបានឲ្យដឹងថាដើមឈើដែលមាននៅតាមទីក្រុងនានារបស់ សហរដ្ឋអាមេរិកត្រូវបាន បាត់បង់ដល់ទៅ៣៦លានដើមក្នុងមួយឆ្នាំ។ តួលេខដែលជាការ ស្រាវជ្រាវរបស់រដ្ឋបាល ទទួលបន្ទុកកិច្ចការងរព្រៃឈើ អាមេរិកកាលពីឆ្នាំទៅហើយដោយបញ្ជាក់ថា នេះទំហំនេះគឺជាចំនួន ដើមឈើដែលបានបាត់បង់ជាមធ្យមក្នុងរយៈពេល៥ឆ្នាំ កន្លងមកប៉ុន្តែទោះបីជាយ៉ាងណាក្តីទំហំ នេះមានការធ្លាក ចុះ១ភាគរយធៀបទៅ នឹងចន្លោះឆ្នាំ២០០៩ទៅដល់ឆ្នាំ២០១៤។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាល ទទួលបន្ទុកកិច្ចការងារព្រៃឈើលោក David Nowak បាននិយាយថាប្រសិនបើស្ថានភាពនេះ នៅតែបន្តដដែលបែបនេះនោះវានឹងធ្វើឲ្យទីក្រុងទាំងនោះចាប់ផ្តើមមានអាកាស...
បរទេស ៖កាសែត New York Times បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការរឹតបន្តឹងការធ្វើដំណើរទៅអាមេរិករបស់ សមាជិកបក្សកុម្មុយនិស្តចិននិងគ្រួសារពួកគេ ហើយនេះជាចំណាត់ការមួយ ដែលប្រទេសចិនថ្កោលទោសថា ជាការគាបសង្កត់ផ្នែកនយោបាយ។តាមសេចក្តីរាយការណ៍ កាសែតខាងលើបានសម្អាងដល់ ការអះអាងរបស់អ្នកដែលដឹងពីបញ្ហានោះថា ច្បាប់ថ្មីដែលចេញនៅថ្ងៃពុធសប្ដាហ៍នេះ បានកំណត់សុពលភាពទិដ្ឋាការធ្វើដំណើរ សម្រាប់សមាជិកបក្ស និងក្រុមគ្រួសាររបស់ពួកគេ ឲ្យមានរយៈពេលត្រឹមតែមួយខែ...
បរទេស៖ បុគ្គលិកបរទេស ដែលនៅសេសសល់ ចុងក្រោយនៃ គណៈកម្មាធិការអន្តជាតិរបស់កាកបាទក្រហម តាមសេចក្តីរាយការណ៍ បានចាកចេញពីប្រទេសកូរ៉េខាងជើង ហើយនេះគឺជាការ ចាកចេញក្នុងចំនួនច្រើនរួមគ្នា របស់ជនបរទេស ស្របពេលមានការបិទមិនឲ្យធ្វើដំណើរ ដើម្បីទប់ស្កាត់មេរោគកូរ៉ូណា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុប្រធានគណៈប្រតិភូទទួលបន្ទុកកិច្ចការអាស៊ីបូព៌ារបស់កាកបាទក្រហមអន្តរជាតិ លោកស្រី Graziella Leite Piccoli បានមានប្រសាសន៍ថា បុគ្គលិកកាកបាទក្រហមអន្តរជាតិ បានចាកចេញពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធម្សិលមិញនេះ...