អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ “កំហុស” ដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចទម្លាក់ទៅលើប្រទេសចិន គឺសុទ្ធតែជាកំហុសរបស់ខ្លួនឯង

ដើម្បី​លាបព័ណ៌​និង​មួលបង្កាច់​តំបន់​ស៊ីនជាំង ​អាច​និយាយបាន​ថា ​ប្រព័ន្ធ​សារព័ត៌មាន​លោក​ខាង​លិច​បាន​ប្រើប្រាស់​កលល្បិច​គ្រប់បែបយ៉ាង ​!​

    នាពេល​ថ្មីៗ​កន្លងទៅ​នេះ ​ដើម្បី​ប្រឌិត​ពាក្យចចាមអារ៉ាម​ចំពោះ​តំបន់​ស៊ីនជាំង ​ទូរទស្សន៍​ស៊ី​អិន​អិន​អាមេរិក​បាន​ផ្សាយដំណឹង​អំពី​សាក្សីម្នាក់​ដែល​ជា​”អតីតប៉ូលិស​របស់​តំបន់​ស៊ីន​ជាំង” ​ប៉ុន្តែ​”ប៉ូលិស”​រូបនេះ​បាន​រៀបរាប់​រឿងមួយ​តាមរបៀប​និង​ពាក្យសំដី​ខុសៗគ្នា ​គឺ ​គ្មាន​ទី​សំអាង​ទាល់​តែ​សោះ ​។ ​អ្នកប្រើបណ្តាញអ៊ីនធើណេត​មួយចំនួន​បានរកឃើញថា ​”សាក្សី​ម្នាក់​នេះ​”​ក៏បាន​បង្ហាញមុខក្នុង​”តុលាការពិសេសវៃវូអឺ”​ដែលទទួលជំនួយ​ជា​ប្រាក់​ពី​ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ទៀត​ផង ​។​

    មួយ​រយៈពេល​កន្លងទៅនេះ ​បើមើលពី​ការផ្សាយដំណឹង​អំពី​តំបន់ស៊ីនជាំង​នៃ​ប្រព័ន្ធ​សារព័ត៌មាន​ល្បីឈ្មោះ​ប៉ែកខាងលិច ​ដូចជា ​ទូរទស្សន៍​ស៊ី​អិន​អិន​អាមេរិក ​ក្រុមហ៊ុន​វិទ្យុ​ផ្សាយ​សំឡេង​អង់គ្លេស​ប៊ីប៊ីស៊ី​និង​កាសែតញ៉ូវយ៉កថែម​នៃអាមេរិក​ជាដើម​អាចឃើញថា ​ប្រព័ន្ធ​សារព័ត៌មាន​ទាំងនេះ​បាន​ប្រកាន់ខ្ជាប់​ទស្សនៈ​លំអៀង​ខាងមនោគមវិជ្ជា ​ហើយ​បាន​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​និង​បំភាន់​មជ្ឈដ្ឋានមតិអន្តរជាតិ​ដោយ​ចេតនាអាក្រក់ ​។​

    ពី​”ការ​បង្ខិតបង្ខំ​ឱ្យ​ធ្វើពលកម្ម”​និង​”ការបង្ខិតបង្ខំ​មិនឱ្យ​បង្កកំណើត”​ដល់​”ការលុបបំបាត់​ចោល​វប្បធម៌”​និង​”សកម្មភាព​ប្រល័យពូជសាសន៍” ​សហរដ្ឋអាមេរិក​និង​ប្រទេស​លោក​ខាង​លិច​បាន​ទម្លាក់​កំហុស​គ្រប់បែបយ៉ាង​ទៅលើ​ប្រទេសចិន ​អាច​និយាយបាន​ថា ​ពួក​គេ​បាន​ប្រើ​ប្រាស់​កលល្បិច​គ្រប់បែបយ៉ាង ​។​ប្រការ​នេះ​ធ្វើឱ្យ​អ្នកផងទាំងពួង​មានមន្ទិល​សង្ស័យ​ថា ​ហេតុអ្វីបានជា​ប្រទេសទាំងនេះ​ធ្វើ​រឿងនេះ​យ៉ាង​ស្ទាត់ជំនាញ​អ៊ីច្ចឹង ​? ​តើ​គំនិត​ប្រឌិត​រឿង​រ៉ាវ​ទាំងនេះ​មកពីណា ​?​

    ចម្លើយ​គឺ​សាមញ្ញា​ណាស់ ​ពោលគឺ ​”កំហុស”​ដែល​ពួកគេ​ទម្លាក់ទៅលើ​ប្រទេសចិន​គឺ ​សុទ្ធតែ​ជា​កំហុស​របស់​សហរដ្ឋអាមេរិក​និង​ប្រទេសលោកខាងលិច​ហ្នឹងឯង ​។​

    ពិតមែនតែ​អាមេរិក​និង​លោកខាងលិច​អួតអាងថា ​ខ្លួនជា”​អ្នកគាំពារ​សិទ្ធិ​មនុស្ស” ​ប៉ុន្តែ ​ពួកគេ​ពោរពេញទៅដោយ​គុណវិបត្តិ​៖​ដូចជា ​បាន​ប្រព្រឹតិ្ត​បទឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍​​ និង​លុប​បំបាត់​ចោល​វប្បធម៌​ចំពោះ​ជនជាតិ ដើម​ភាគតិច ​បាន​បំផុស​សង្គ្រាម​បណ្តាល​ឱ្យ​ប្រជាជន​ឥតទោសពៃរ៍​នៃ ​ប្រទេសដទៃ​រាប់លាននាក់​បាត់បង់ជីវិត​ឬ​រង​របួស ​រហូត​ដល់​បាន​សម្លាប់ ​ជនសាមញ្ញ​តាមទំនើងចិត្ត​នៅបរទេស ​អាណានិគមនិយម​និង​អនុត្តរភាព​របស់​អាមេរិក ​និង​លោកខាងលិច ​បានបណ្តាលឱ្យ​កើតមាន​គ្រោះមហន្តរាយ​សិទ្ធិ​មនុស្ស​រាប់​មិនអស់ ​តួនាទី​របស់​ពួកគេ​ដែល​ជា” គ្រូបង្រៀន​ប្រដៅ​កូនសិស្ស”​ ត្រូវ​ផ្តួល​រំលំ​រួច​ជា​ស្រេច​ហើយ ​។​

    អ្នក​ដែល​យល់ច្បាស់​ពី​ប្រវត្តិសាស្រ្ត​អាមេរិក​សុទ្ធតែ​ដឹងច្បាស់ថា ​ឆ្លងតាម​រយៈ​ចលនា​Westward ​Movement ​អាមេរិក​បាន​បណ្តេញ​និង​សម្លាប់​យ៉ាង​គឃ្លើន​ចំពោះ​ជនជាតិ​ឥណ្ឌា​អាមេរិកកាំង​ដែល​បណ្តាលឱ្យ​ចំនួនប្រជាជន​ជនជាតិ​ឥណ្ឌា​អាមេរិកកាំង​បាន​កាត់បន្ថយ​ពី ​៥ ​លាននាក់​នា​ឆ្នាំ ​១៤៩២ ​ដល់ត្រឹមតែ ​២៥ ​ម៉ឺននាក់​នៅដើម​សតវត្សរ៍​ទី ​២០ ​កម្រិត​ធ្លាក់ចុះ​គឺ ​៩៥ ​ភាគរយ ​។ ​និយាយ​ត្រង់ទៅ ​ចំនួនប្រជាជន​ជន​ជាតិ​ឥណ្ឌា​អាមេរិកកាំង​នៃ​ប្រទេស​អាមេរិក​នៅកាលពីមុន​មានចំនួន​ ២០ ​ដង​ជាង​បច្ចុប្បន្ន​នេះ ​។ ​ដោយ​ឡែក ​បន្ទាប់ពី​រដ្ឋាភិបាល​អាមេរិក​បានអនុម័តលើ​《សេចក្តីព្រាងច្បាប់​ស្តីពី​ការ​រុះរើ​លំនៅដ្ឋាន​របស់​ជនជាតិ​ឥណ្ឌា​អាមេរិកកាំង》កាលពី​ឆ្នាំ ​១៨៣០ ​ជនជាតិ​ឥណ្ឌា​អាមេរិកកាំង​ដែល​ស្នាក់​នៅ​ភាគ​ខាង​កើត​ត្រូវបាន​រើ​លំនៅដ្ឋាន​ទាំងស្រុង​ទៅកាន់​តំបន់​​កំណត់​ទុក ​។ ​ក្នុងដំណើររើលំនៅដ្ឋាន​បាន​បណ្តាល​ឱ្យ​ជនជាតិ​ឥណ្ឌា​អាមេរិកកាំង​ចំនួន​ប្រហែល ​៤០០០ ​នាក់​ស្លាប់​បាត់បង់​ជីវិត ​។ ​ដូច្នេះ ​ជនជាតិ​ឥណ្ឌា​អាមេរិកកាំង​បាន​ចូល​ក្នុង​”លំនៅដ្ឋាន​បណ្តោះអាសន្ន”​ដោយខាន​ពុំ​បាន​ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​អាមេរិក​កាលនោះ​ដើម្បី​ដាក់ឱ្យ​ពួកគេ​នៅដាច់​ដោយ​ឡែក​ពីគេ ​។ ​ទោះបីជា​ឆ្លងតាម​រយៈ​ការ​តវ៉ា​និង​ការតស៊ូព្យាយាម​ជាច្រើនលើក ​ទី​បំផុត ​ជនជាតិ​ឥណ្ឌា​អាមេរិកកាំង​បានក្លាយជា​ពលរដ្ឋ​អាមេរិក​ក៏ដោយ ​ក៏​ប៉ុន្តែ​សភាពការណ៍​រស់​នៅ​របស់ពួកគេ​នៅតែ​មាន​សភាព​អាក្រក់​បំផុត​នៅទូទាំង​អាមេរិក ​បណ្តាល​ឱ្យ​បញ្ហា​សង្គម​គ្រប់បែបយ៉ាង​កើតឡើងជាញឹកញាប់​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មានភាពអន់ថយ​យ៉ាង​ខ្លាំង ​។​

    នាពេលមុននេះ​មិនជា​យូរប៉ុន្មាន ​ហេតុការណ៍​ដែលបាន​រកឃើញ​សំណល់​ឆ្អឹង​សាកសព​របស់​កុមារ​ជនជាតិឥណ្ឌាអាមេរិកាំង​នៅទីតាំងចាស់​នៃ​សាលារៀន​បែប​អន្តេវាសិកដ្ឋាន​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នៃ​ប្រទេសកាណាដា​ធ្វើឱ្យ​មជ្ឈដ្ឋានមតិអន្តរជាតិ​ចាប់អារម្មណ៍​យ៉ាង​ទូលំ​ទូលាយ ​។ ​មុននឹង​លា​ចាក​លោក ​កុមារដែលបាន​ស្លាប់​ដោយ​អយុត្តិធម៌ទាំងនេះ​បាន​ចេញ​ឆ្ងាយ​ពី​ឱពុក​ម្តាយ​និង​សាច់ញាតិ ​រស់នៅ​ដោយគ្មានទីបង្អែក ​ទីបំផុត​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​រង​ទារុណកម្ម​និង​គ្មាន​ការ​ថែទាំ ​។ ​បទឧក្រិដ្ឋ​ដែលល្មើសនឹង​មនុស្សធម៌​នេះ​ធ្វើឱ្យ​មនុស្ស​ដែល​មានសតិសម្បជញ្ញៈ​ទាំងអស់​ខឹងសម្បាយ៉ាងខ្លាំង ​! ​ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​មួយ​ជ្រុង​តូចប៉ុណ្ណោះ ​។ ​ការធ្វើបាប​និង​រំលោភបំពាន​របស់​រដ្ឋាភិបាល​កាណាដា​ទៅលើ​ជន​ជាតិ​ដើមភាគតិច​មិនត្រឹមតែ​ប៉ុណ្ណឹង​នោះទេ ​។​

    នេះ​មិនមែនជា​រឿងចៃដន្យ​នោះទេ ​នៅ​សាលារៀន​បែប​អន្តេវាសិកដ្ឋាន​របស់​ជនជាតិ​ឥណ្ឌា​អាមេរិកាំង​នៃ​ប្រទេសអាមេរិក ​ក៏ធ្លាប់​កើតមាន​រឿង​ដែល​គួរឱ្យភ្ញាក់ផ្អើល​បែបនេះ​ដែរ ​។ ​វេប​សាយ​របស់​កាសែត《The ​Christian ​Science ​Monitor》របស់អាមេរិក​ធ្លាប់​ចេញ​ផ្សាយ​អត្ថបទ​អះអាង​ថា ​”គំនិត”​នៃ​ប្រព័ន្ធសាលារៀន​បែប​អន្តេវាសិកដ្ឋាន​របស់​ជនជាតិ​ដើម​ភាគតិច​នៃ​ប្រទេស​កាណាដា ​គឺមាន​ប្រភព​ពី​អាមេរិក ​។ ​ដោយមកពី​ប្រទេស​ទាំង​ពីរ​សុទ្ធតែ​ប្រឈម​នឹង​បញ្ហាដែលហៅថា ​”ជនជាតិឥណ្ឌាអាមេរិកាំង”​ដូចគ្នា ​បានជា​កាលពី​ឆ្នាំ ​១៨៧៨ ​លោក ​John ​Alexander ​Macdonald ​នាយករដ្ឋមន្ត្រី​កាណាដា​កាលនោះ​ធ្លាប់​ចាត់​បញ្ជូន​បុគ្គលពាក់ព័ន្ធ​ទៅកាន់​អាមេរិក​ដើម្បីរៀនសូត្រ​គោលនយោបាយ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​អាមេរិក ​។​

    ក្នុងសាលារៀន​ទាំងនេះ ​ហាមមិនឱ្យ​ធ្វើរាល់សកម្មភាព​វប្បធម៌​ជនជាតិដើម​ភាគតិច​ទាំង​អស់ ​កុមារ​ជនជាតិដើមភាគតិច​មិន​ព្រមឱ្យ​និយាយភាសាកំណើត ​មិនត្រូវ​ស្លៀកពាក់​សម្លៀក​បំពាក់​ប្រពៃណី ​មិនត្រូវ​រក្សា​ម៉ូដសក់​បែប​ប្រពៃណី ​។​

    បញ្ញវន្តខ្លះ​ប៉ាន់ប្រមាណ​ថា ​ក្នុងសាលារៀនទាំងនេះ ​ប្រហែលមាន​កុមារជនជាតិ​ឥណ្ឌា​អាមេរិកាំង​ចំនួនជាង ​៤ ​ម៉ឺននាក់​ស្លាប់ដោយផ្ទាល់​ឬ​បាន​ស្លាប់​ដោយ​សារ​បរិស្ថានស្នាក់នៅ​ដ៏​អាក្រក់ ​ក្រៅពីនេះ ​បន្ទាប់ពី​កុមារ​ជនជាតិឥណ្ឌា​អាមេរិកាំង​ចំនួន​រាប់ម៉ឺន​នាក់​ត្រូវបញ្ជូន​ទៅ​កាន់​សាលារៀន​បែប​អន្តេវាសិកដ្ឋាន​ទាំងនេះ ​ក៏លែង​មានទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​ឬ​កុល​សម័្ពន្ធ​ទៀត​ហើយ ​។​

    ពិតមែនតែ​អ្នកនយោបាយ​លោកខាងលិច​មួយចំនួន​បាន​ដោះសារ​ថា ​បទ​ឧក្រិដ្ឋ​ទៅលើ​ជន​ជាតិ​ដើម​ភាគតិច​បានក្លាយជា​ប្រវតិ្តសាស្ត្ររួចទៅហើយ ​។ ​ប៉ុន្តែ​សភាពការណ៍​ពិត​ប្រាកដ ​គឺ ​បញ្ហាសិទ្ធិមនុស្ស ​ក្នុងនោះ​បូករួមទាំង​ការរំលោភលើ​សិទ្ធិនិង​ផល​ប្រយោជន៍​របស់​ជនជាតិដើមភាគតិច​និង​ការរើសអើងពូជសាសន៍​មិនដែល​បញ្ចប់​ក្នុង​ប្រវត្តិសាស្រ្ត​របស់​សហរដ្ឋអាមេរិក​និង​ប្រទេស​លោកខាងលិច​នោះ​ឡើយ ​តែ​គឺ​នៅតែ​កើត​ឡើង​ក្នុង​សង្គម​ដដែល ​។​

    មួយផ្នែក ​ពួកគេ​មិន​ផ្សាយដំណឹង​ស្តីពី​អំពើ​ហិង្សា​និង​ឃោរឃៅ​ក្នុង​ប្រទេស​ខ្លួន​ទាល់​តែ​សោះ ​មួយផែ្នក​ទៀត ​ពួកគេ​បែរជាប្រឌិត​រឿងរ៉ាវ​ដើម្បី​លាបព័ណ៌​លើ​ប្រទេស​ចិន ​នេះ​ជា​រឿង​អាស្រូវ​ដែល​សហរដ្ឋអាមេរិក​និង​ប្រទេសលោកខាងលិច​បាន​និង​កំពុង ​។ ​ប៉ុន្តែ​កុំបំភ្លេច​ថា ​ពាក្យភូតកុហក​ទោះនិយាយមួយពាន់​លើក ​ក៏វានៅតែ​ជា​ពាក្យភូត​កុហក​ដែរ ​។​

    សូមបញ្ជាក់ថា ​សភាពការណ៍អភិវឌ្ឍន៍​នៃ​ភូមិភាគស៊ីនជាំង ​គឺជា​ការពិតជាក់ស្តែង​ដែល​មាន​ភស្តុតាង ​។​ក្រោម​ការណែនាំ​ពី​គោលនយោបាយ​គ្រប់គ្រង​ភូមិភាគស៊ីនជាំង​ដ៏ត្រឹមត្រូវ​និង​ខ្លាំងក្លា​របស់​រដ្ឋាភិបាលចិន ​បច្ចុប្បន្ននេះ ​នៅ​ភូមិភាគស៊ីនជាំង ​សេដ្ឋកិច្ច​មានការរីក​ចម្រើន​ជា​បន្ត​បន្ទាប់ ​សង្គម​មាន​ភាពចុះសម្រុងគ្នា​និង​ស្ថិរភាព ​បាននិងកំពុង​ឋិតក្នុង​ដំណាក់កាល​ល្អ​បំផុត​ក្នុងប្រវត្តិសាស្ត្រ ​។ ​តាមទិន្នន័យ​នៃ​ឆ្នាំ ​២០២០ ​បាន​បង្ហាញឱ្យ​ឃើញ​ថា ​ក្នុង​រយៈ​ពេល ​១០ ​ឆ្នាំកន្លងមក ​ល្បឿនកំណើន​នៃ​ចំនួនប្រជាជន​នៅ​ភូមិភាគ​ស៊ីនជាំង​បាន​ឡើង​ដល់​លំដាប់​ថ្នាក់​ទី​ ៤ ​នៅ​ទូទាំងប្រទេសចិន ​ហើយ​ចំនួនកើនឡើង​នៃ​ប្រជាជន​បាន​ឡើង​ដល់​លំដាប់​ថ្នាក់​ទី ​៨ ​នៅ​ទូទាំង​ប្រទេសចិន​ទៀតផង ​។ ​ព្រមពេលជាមួយគ្នានេះ ​ចំនួន​ប្រជាជន​ជន​ជាតិ​វៃវូអឺ​បាន​រក្សា​ការកើនឡើង​ដោយកម្រិតខ្ពស់ ​ពោលគឺ ​បានកើន​ឡើង​ពី​ចំនួន ​៨ លាន ​៣ ​សែន ​៤ ​ម៉ឺន ​៥ ​ពាន់ ​៦ ​រយ ​នាក់​នាឆ្នាំ ​២០០០ ​ដល់ ​១ ​លាន ​៦ ​សែន ​២ ​ម៉ឺន ​៤ ​ពាន់ ​៣ ​រយ​នាក់​នាឆ្នាំ ​២០២០ ​គិតជាមធ្យម ​បានកើនឡើង ​១.៦៧ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ ​តួលេខ​នេះ​បានខ្ពស់​ជាងកម្រិត​កើនឡើង​នៃ​ជនជាតិភាគតិច​នៅ​ទូទាំង​ប្រទេស​ចិន ​។​នៅឆ្នាំ ​២០២០ ​តម្លៃផលិតផលសរុប​នៃ​ភូមិភាគស៊ីនជាំង​បានកើនឡើង ​៣.៤ ​ភាគ​រយ ​ដែលខ្ពស់​ជាង​តម្លៃ​ផលិតផល​ក្នុងស្រុកសរុប​នៃ​ទូទាំងប្រទេសចិន​ចំនួន ​១.១ ​ភាគរយ ​។ ​គិតរហូត​ដល់​ចុងឆ្នាំ ​២០២០ ​ជន​ក្រីក្រ​នៅជនបទ​នៃ​ភូមិភាគ​ស៊ីនជាំង​ចំនួន ​២ ​លាន ​៧ ​សែន ​៣ ​ម៉ឺន​នាក់​ដែលស្ថិតនៅ​ក្រោម​ខ្សែ​បន្ទាត់​ស្តង់ដារ​ភាពក្រីក្របច្ចុប្បន្ន​បាន​ចេញផុតពី​ភាពក្រីក្រ​ទាំង​អស់​ដែលបាន​ដោះ​ស្រាយ​បញ្ហា​ភាព​ក្រីក្រ​ដាច់ខាត​ជាប្រវតិ្តសាស្ត្រ ​។ ​វា​អាច​បង្ហាញ​ឱ្យ​ឃើញ​ថា ​ជនជាតិ​នានា​នៃ​ភូមិភាគ​ស៊ីនជាំង​មានឱកាសអភិវឌ្ឍន៍​ស្មើគ្នា ​ហើយ​គោលដៅ​នៃ​ការអភិវឌ្ឍ ​គឺ ​សម្រេច​បាន​នូវ​”​ភាពសម្បូរសប្បាយ​ជាមួយគ្នា” ​។​

    ព្រមពេល​ជាមួយគ្នានេះ ​វប្បធម៌ជនជាតិ​និង​សេរីភាពខាងជំនឿសាសនា​នៃ​ភូមិភាគ​ស៊ីន​ជាំង​ក៏​ទទួលបាន​ការការពារ​និង​រីកចម្រើន​ផងដែរ ​។នាពេល​បច្ចុប្បន្ននេះ ​ភាសា​និង​អក្សរ​ជន​ជាតិ​នានា​នៃ​ភូមិភាគ​ស៊ីនជាំង​ចំនួន​ជាង ​១០ ​អាចប្រើប្រាស់​ជាទូទៅ​ក្នុងជីវភាព​ប្រចាំ​ថ្ងៃ ​។ ​ក្នុង​ព្រះវិហារអ៊ីស្លាម​នៃ​ភូមិភាគ​ស៊ីនជាំង​មានបរិក្ខាគ្រប់គ្រាន់ ​ហើយ​ក៏​មាន​សេវាកម្ម​សុខាភិបាល​និង​មានបរិក្ខារ​គ្រប់ប្រភេទ ​ដូចជា ​អេក្រង់​អេឡិចត្រូនិក​និង​កំព្យុទ័រ​ជា​ដើម​ដែល​បាន​ផ្តល់​ភាពងាយស្រួល​យ៉ាងខ្លាំង​ដល់​ប្រជាជន​កាន់សាសនា ​។​

    ការពិត​នៃ​ភូមិភាគស៊ីនជាំង​ត្រូវបាន​បង្ហាញ​នៅ​ចំពោះមុខ​យើង ​ប៉ុន្តែ​អ្នក​នយោបាយ​អាមេរិក​និង​ប្រទេសលោកខាងលិច​មួយចំនួន​បែរជា​ខិត​ខំប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព​ដើម្បី​បិទបាំង​ការពិតទាំងនេះ ​។ ​ពួកគេ​មិនហ៊ាន​ប្រឈមមុខនឹង​ភូមិភាគស៊ីនជាំង​ដែល​មាន​ការ​រីកចម្រើន​យ៉ាង​ផុលផុស ​ពីព្រោះ ​សមិទ្ធផលអភិវឌ្ឍន៍​នៃ​ភូមិភាគស៊ីនជាំង​ធ្វើ​ឱ្យ​ឧបាយកល​របស់ពួកគេ​ដែល​យក​បញ្ហា​”សិទ្ធិមនុស្ស”​ធ្វើជាលេស​ដើម្បី​បំផ្លាញ​ស្ថិរភាព​នៃ​ភូមិភាគ​ស៊ីន​ជាំង​និង​ទប់ស្កាត់​ការអភិវឌ្ឍ​របស់ចិន​នឹង​ក្លាយជា​ស្រមើស្រមៃ​ជា​មិន​ខាន ​៕​

To Top