ព័ត៌មានអន្តរជាតិ

អូស្ត្រាលីប្តេជ្ញាជួយ អាមេរិកការពារតៃវ៉ាន់

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ បាននិយាយថា វាជារឿងដែលមិនអាចប៉ាន់ស្មានបាន ដែលប្រទេសរបស់លោកនឹងមិនចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការការពារតៃវ៉ាន់ ពីប្រទេសចិន ស្របពេលមានក្តីព្រួយបារម្ភកើនឡើង ស្តីពីសកម្មភាពយោធាកើនខ្លាំងឡើងរបស់ទីក្រុងប៉េកាំង។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត The Australian លោក Peter Dutton បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំចិន មានការប្រាកដច្បាស់ក្នុងចិត្តជាខ្លាំង ស្តីពីបំណងចូលទៅក្នុងកោះតៃវ៉ាន់របស់ពួកគេ និងថា ទីក្រុងកង់បេរ៉ា ចាំបាច់ត្រូវតែធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពរបស់ខ្លួន ក្នុងកិច្ចទប់ទល់នឹងទីក្រុងប៉េកាំង និងត្រៀមលក្ខណៈជាស្រេចចូលរួមជាមួយយោធាអាមេរិក ប្រសិនបើមានសកម្មភាព។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Financial Times នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិនៃប្រទេសអូស្ត្រាលីរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាជារឿងដែលមិនអាចនឹងស្មានដល់ ដែលយើងនឹងមិនគាំទ្រសហរដ្ឋអាមេរិក ក្នុងចំណាត់ការមួយ ប្រសិនបើអាមេរិកជ្រើសធ្វើសកម្មភាពនោះ”។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី គឺត្រូវបានធ្វើឡើង ក្រោយរយៈពេល២ខែ បន្ទាប់ពីសហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេស បានចាប់ផ្តើមភាពជាដៃគូសន្តិសុខត្រីភាគីមួយ ដេលនឹងជួយដល់ទីក្រុងកង់បេរ៉ា ឲ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ជាកិច្ចប្រឹងប្រែងមួយ ដែលគេមើលឃើញថា រៀបចំឡើងដើម្បីទប់ទល់នឹងប្រទេសចិន៕

To Top
×