ភ្នំពេញ៖ លោកស្រី Amanda Milling រដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេស បានធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ ការលើកឡើងបែបនេះធ្វើឡើង នៅក្នុងជំនួបទ្វេភាគី រវាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកស្រី Amanda Milling...
ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសបន្តគាំទ្រនិងផ្តល់ជំនួយ នូវទំហំទឹកប្រាក់ចំនួន ២៣២លានដុល្លារ អូស្ដ្រាលី (ប្រមាណ ១៦៨លានដុល្លារអាមេរិក) ដល់ប្រទេសតំបន់មេគង្គ សម្រាប់រយៈពេល៤ឆ្នាំ ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ច ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យប្រសើរឡើងនូវភាពធន់ ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន នៅក្នុងតំបន់។ នេះបើតាមការអះអាង របស់លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រីក្រសួងការបរទេស...
បរទេស៖រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយថា វាជារឿងបន្ទាន់ដែលត្រូវតែបន្តឡើងវិញ នូវកិច្ចពិភាក្សាគ្នាជាមួយប្រទេសអ៊ីរ៉ង់ ដោយផ្អែកលើអ្វីដែលត្រូវបានចរចាគ្នារហូតមកដល់ថ្ងៃទី២០ ខែមិថុនា ជាពេលដែលប្រទេសអ៊ីរ៉ង់ផ្តាច់ការចរចា។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសបារាំងនេះ គឺត្រូវបានចេញដោយមន្ត្រីនាំពាក្យក្រសួងការបរទេសបារាំងមួយរូប ក្រោយលោក Jean-Yves Le Drian បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រទេសចិន គឺជាទីផ្សារនាំចេញ អង្ករធំជាងគេ សម្រាប់កម្ពុជា ដោយក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករ ទៅកាន់ប្រទេសចិនមានចំនួន២២.៩ម៉ឺនតោន ស្មើនឹង៤៩.៨%នៃទំហំនាំចេញសរុប។ នៅលើគេហទំព័រហ្វេសប៊ុក របស់ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ថ្មីៗនេះ យោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា នា១០ខែដំបូងឆ្នាំ២០២១នេះ...
ភ្នំពេញ៖ ប្រមុខការទូតអូស្រ្តាលី លោកស្រី ម៉ារីស ផែន បានអះអាងប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពីគោលបំណងរបស់ខ្លួនចូលក្នុងសម្ព័ន្ធត្រីភាគី “AUKUS” គឺដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកអូស្ដ្រាលី ដោយគ្មានបំណងបង្កើតថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់នោះទេ។ សូមរំលឹកថា អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១...
បរទេស៖មន្ត្រីរដ្ឋាភិបាលថៃមួយរូប បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសថៃគ្រោងបើកច្រកព្រំដែនឡើងវិញ ចំពោះកម្មករមកពីប្រទេសជិតខាងនានា គឺកម្ពុជា មីយ៉ានម៉ា និងឡាវ ក្នុងគោលបំណងបន្ធូរបន្ថយភាពខ្វះខាតកម្លាំងពលកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់ខ្លួន និងសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍។ លោក Pairote Chotikasathien មកពីក្រសួងការងារថៃ បានមានប្រសាសន៍ប្រាប់ថា ច្បាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង សម្រាប់កម្មករចំណាកស្រុក ដំណើរការធ្វើចត្តាឡីស័ក និងការតេស្តជម្ងឺកូវីដ១៩ នឹងត្រូវបានធ្វើការសម្រេចចិត្ត នៅថ្ងៃពុធសប្ដាហ៍នេះ។ យោងតាមសេចក្តីរាយការណ៍មួយ...
មូស្គូ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការពិភាក្សាគ្នាជាមួយនឹងប្រធានទីភ្នាក់ងារស៊ើបការពិសេស CIA របស់អាមេរិកលោក William Burns តាមទូរស័ព្ទទាំងទៅលើបញ្ហាទ្វេភាគីនិងបញ្ហាសន្តិសុខតាមប្រព័ន្ធអនឡាញ។ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បានបញ្ជាក់ថាភាគីទាំងពីរបានធ្វើការពិភាក្សា គ្នាទៅលើប្រធានបទទ្វេភាគី ព្រមទាំងបញ្ហាវិបត្តិក្នុងទំនាក់ទំនង នយោបាយរវាងប្រទេសទាំងពីរ ផងដែរហើយក៏ដូចជាការផ្លាស់ប្តូរទស្សនៈ គ្នាទៅលើជម្លោះក្នុងតំបន់ទាំងអស់។ លោក Burns ក៏ធ្លាប់បានជួបជាមួយនឹងប្រធានភ្នាក់ងារ...
បរទេស៖ រូបភាពពីផ្កាយរណបបង្ហាញថា ប្រទេសចិន នាពេលថ្មីៗនេះ បានបង្កើតគម្រូនាវាផ្ទុកយន្តហោះនិងនាវាពិឃាតទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងតំបន់វាលខ្សាច់ភាគពាយព្យប្រទេស ដែលអាចប្រើប្រាស់ជាឧបករណ៍ហ្វឹកហាត់ ត្រៀមសម្រាប់ជម្លោះទ័ពជើងទឹកអនាគត ស្របពេលដែលភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ។ ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនការធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងខ្លាំងក្លា ហើយសមត្ថភាពហើយនិងបំណងប្រាថ្នារបស់មហាយក្សនៅតំបន់អាស៊ីមួយនេះ កំពុងតែបង្កើនការព្រួយបារម្ភដល់សហរដ្ឋអាមេរិក ស្របពេលដែលភាពតានតឹង កំពុងតែកើនឡើងជុំវិញរឿងដែនសមុទ្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ និងឧត្តមភាពយោធានៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ តាមសេចក្តីរាយការណ៍ រូបភាពដែលថតបានកាលពីថ្ងៃអាទិត្យ ដោយក្រុមហ៊ុនរូបភាពផ្កាយរណប Maxar...
បរទេស៖ ប្រទេសអ៊ីរ៉ង នៅថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិកគួរតែផ្តល់ឲ្យនូវការធានាថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបោះបង់ចោលជាថ្មី នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ ដែលធ្វើឡើងជាមួយមហាអំណាច ប្រសិនបើកិច្ចពិភាក្សាដើមុ្បស្តារកិច្ចព្រមព្រៀងនោះជោគជ័យ។ កិច្ចពិភាក្សាគ្នាដោយប្រយោល រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ដែលបានជាប់គាំងកាលពីខែមិថុនា ក្រោយការជាប់ឆ្នោតរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi គ្រោងនឹងបន្តជាថ្មីនៅថ្ងៃទី២៩ ខែវិច្ឆិកា នៅក្នុងទីក្រុងវីយែន ដើម្បីស្វែងរកផ្លូវស្តារឡើងវិញ នូវកិច្ចព្រមព្រៀង ដែលទីក្រុងវ៉ាស៊ីនតោន...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គស្ដេចយាងប្រទានភ្លើងជ័យ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិនេះ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្ដេចយាងប្រទានភ្លើងជ័យដែលនឹងត្រូវរក្សាទុករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ វិច្ឆិកា...