ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានអំពាវនាវដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ឱ្យពន្លឿនការអនុវត្តច្រករបៀងធ្វើដំណើរក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកប្រធានាធិបតី បាននិយាយក្នុងអំឡុងសុន្ទរកថា របស់លោកនៅឯកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានថា ” ក្របខ័ណ្ឌនៃការរៀបចំច្រករបៀងទេសចរណ៍អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដែលត្រូវបានផ្តួចផ្តើមដោយប្រទេសឥណ្ឌូនេស៊ី កាលពីមួយឆ្នាំមុន ចាំបាច់ត្រូវអនុវត្តភ្លាមៗ” ។ នៅក្នុងវេទិកានោះ លោកបានសង្កត់ធ្ងន់ថា ការបង្កើតច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន...
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយ លោក Ali Bagheri បានប្រកាសថា លោកនឹងជួបជាមួយអ្នកការទូតសហភាពអឺរ៉ុបលោក Enrique Mora នៅថ្ងៃពុធ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ លោក Bagheri បាន សរសេរ ថា “ខ្ញុំ នឹង ជួប អ្នក...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានក្រើនរំលឹកជាលើកចុងក្រោយ ដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានទាន់ពេលវេលា ។ ខាងក្រោមនេះជាឯកសារឧបសម្ព័ន្ធ ស្តីពី ការកែសម្រួលទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូស ជំរុញ ឬដូសទី៣ ជូនពលរដ្ឋ៖
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា “ការខ្ចីប្រាក់ពីបរទេស ដើម្បីអភិវឌ្ឍន៍ប្រទេស គឺជាការចាំបាច់ និងត្រឹមត្រូវតាមសំណូមពរត្រូវការ”។ ការថ្លែងរបស់លោកនេះ បន្ទាប់ពីមានមតិលើកឡើងថា ការខ្ចីបំណុលបរទេសជាបន្តបន្ទាប់អាចធ្វើឲ្យ ប្រជាពលរដ្ឋមានក្ដីព្រួយបារម្ភ ដូច្នេះរាជរដ្ឋាភិបាលគួរពន្យល់ឲ្យបានច្បាស់លាស់ អំពីការខ្ចីប្រាក់នេះ ។ យោងតាមសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ គឺរាជរដ្ឋាភិបាលគ្រោងខ្ចីពីដៃគូអភិវឌ្ឍន៍ជាង...
បន្ទាយមានជ័យ: ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយស្តីពីការ ប្រសិទ្ធភាពការងារនគរបាលប្រចាំថ្ងៃដល់កម្លាំង នគរបាលការិយាល័យជំនាញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះផ្តោតលើរបៀបវរ:សំខាន់ៗចំនួន៣គឺ១-ការពង្រឹងនិតិវិធី ២-ការពង្រឹងនិតិវិធីរដ្ឋបាល ៣-កិច្ចការងារបញ្ជូនសំណុំរឿងនិងដីការ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជាច្រើនរូប។ លោកឧត្តមសេនីយ៍ទោ...
ក្រៅពីនេះ ប្រទេសចិនបានកាត់បន្ថយភាពក្រីក្រទាំងស្រុងក្នុងឆ្នាំ ២០២០ ដែលជាការរួមចំណែកលើសពី ៧០ នៃការងារកាត់បន្ថយភាពក្រីក្រទៅទូទាំងពិភពលោកស្របតាមគោលដៅសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ។ ជាពិសេស បន្ទាប់ពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ មក ក្រៅពីការផ្តល់ជំនួយជាសម្ភារៈវេជ្ជសាស្ត្រ ប្រទេសចិនបានផ្តួចផ្តើមឱ្យចាត់ទុកវ៉ាក់ជាផលិតផលសាធារណៈ ដែលបានក្លាយជាប្រទេសដំបូងបង្អស់លើពិភពលោកដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ ១៩ ដល់បរទេស និងមានបរិមាណច្រើនបំផុតគិតត្រឹមបច្ចុប្បន្ន ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងក្នុងមហាសន្និបាតរំលឹកខួប៥០ ឆ្នាំនៃការដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈឡើងវិញក្នុងអង្គការសហប្រជាជាតិនាព្រឹកថ្ងៃទី...
ភ្នំពេញ ៖ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋចំនួន១, ៨៨៣, ៧៤៤, ៨០២,០០០ រៀល ស្មើនឹង៥៧០,៩៤លានដុល្លារ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានផ្អាកជំនួយសេដ្ឋកិច្ចចំនួន ៧០០លានដុល្លារដល់ប្រទេសស៊ូដង់ បន្ទាប់ពីកងកម្លាំងយោធា របស់ប្រទេសនេះបានចាប់ខ្លួនមេដឹកនាំ និងមន្ត្រីស៊ីវិល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មឆនចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “សហរដ្ឋអាមេរិកថ្កោលទោស ចំពោះសកម្មភាពដែលបានធ្វើឡើងពេញមួយយប់ដោយកងកម្លាំងយោធាស៊ូដង់” ។ “ការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលស៊ីវិល និងមេដឹកនាំនយោបាយផ្សេងទៀត រួមទាំងនាយករដ្ឋមន្ត្រី លោក អាប់ដាឡា ហាំដុក...
បរទេស៖អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃចន្ទសប្ដាហ៍នេះ នឹងតែងតាំងលោក Noeleen Heyzer ជាជនជាតិសិង្ហបុរី ឲ្យកាន់តំណែងជាប្រេសិតពិសេសថ្មីរបស់លោកទទួលបន្ទុកលើកិច្ចការមីយ៉ានម៉ា នៅបើយោងតាមការនិយាយឲ្យដឹងពីអង្គការសហប្រជាជាតិ នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ លោក Noeleen Heyzer ដែលជាអតីតមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមួយរូបនោះ នឹងចូលជំនួយតំណែងលោក Christine Schraner Burgener ដែលបញ្ចប់ភារកិច្ចនៅចុងសប្ដាហ៍នេះ ក្រោយបំពេញតួនាទីអស់រយៈពេលជាង៣ឆ្នាំ។...
ភ្នំពេញ ៖ ដើម្បីបើកចំហរពាណិជ្ជកម្ម កាន់តែទូលំទូលាយថែមទៀត កម្ពុជា និងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (CKFTA) លើពាណិជ្ជកម្មនាំចេញ-ចូលទំនិញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មខ្មែរ និងលោក YE Har-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានចុះហត្ថលេខាជាផ្លូវការ...