ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី លើការនាំចេញ-ចូល

ភ្នំពេញ ៖ ដើម្បីបើកចំហរពាណិជ្ជកម្ម កាន់តែទូលំទូលាយថែមទៀត កម្ពុជា និងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (CKFTA) លើពាណិជ្ជកម្មនាំចេញ-ចូលទំនិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មខ្មែរ និងលោក YE Har-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ។

កិច្ចព្រមព្រៀង CFTA ជាគំតផ្តួចផ្តើមរបស់សម្តេចតេជោ និងលោក MOON S-In ប្រធានាធិបតីកូរ៉េ មកកាន់កម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។

កិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញ នូវរសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ បានឆាប់រហ័សដែលទទួលរង ផលប៉ះពាល់ជំងឺកូវីដ-១៩ ។ ជាពិសេស កិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េបន្ថែមទៀត ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top