កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ណែនាំដល់ មន្ត្រីសាខាកាកបាទក្រហមខេត្ត ឲ្យត្រៀមលក្ខណៈ ទាំងកម្លាំង.ស្បៀង.សម្ភារៈ.ថវិកា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ដូច្នេះ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០...
(ភ្នំពេញ) ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៖ នៅថ្ងៃនេះក្រុមហ៊ុនប្រឹក្សាយោបល់ម៉ាកសញ្ញាផលិតផលលំដាប់ថ្នាក់ពិភពលោក (Interbrand) បានធ្វើការប្រកាសជាសកលថា ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចបានជាប់ជាក្រុមហ៊ុនដែលមានម៉ាកសញ្ញាផលិតផលល្អបំផុតលំដាប់កំពូលទី 5 ក្នុងពិភពលោកដែលម៉ាកសញ្ញាផលិតផលរបស់ខ្លួនមានតម្លៃដល់ទៅ 62.3 ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុន សាមសុង បានឡើងមកឈរលំដាប់ថ្នាក់ទី 5 ក្នុងពិភពលោកជាមួយនឹងតម្លៃនៃម៉ាកសញ្ញាផលិតផលសរុបប្រចាំឆ្នាំចំនួន 62.3 ពាន់លានដុល្លារដោយមានការកើនឡើងចំនួន...
បរទេស៖រដ្ឋបាលលោក ត្រាំ នាពេលថ្មីៗនេះ បានផ្តោតគោលដៅលើឈ្មូញត្បូងមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី ពីបទធ្វើជាអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ សម្រាប់ក្រុមភេរវកម្ម អាល់កៃដា នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនទើបបានដាក់ទណ្ឌកម្មលោក Ahmed Luqman Talib និងក្រុមហ៊ុនត្បូង របស់លោក Talib and Sons នៅក្នុងទីក្រុងមែនប៊ើន...
បរទេស៖ គណៈរដ្ឋមន្រ្តីបានគាំទ្រសំណើរបស់សមាជិកសភាដើម្បីកោះប្រជុំសភាពិសេស ដើម្បីពិភាក្សាអំពីការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលបានធ្វើឡើងនៅរដ្ឋធានីរបស់ប្រទេសនេះ និងទីក្រុងធំ ៗ ផ្សេងទៀតកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anucha Nakasai រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្រ្តីបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយនៅទីក្រុងបាងកក នៅថ្ងៃអង្គារថា សភានឹងបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៦ ខែតុលា។ សំណើនេះត្រូវការការយល់ព្រមពីព្រះមហាក្សត្រ។...
បរទេស៖ គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំង នៅថ្ងៃអង្គារបានស្នើសុំឱ្យតុលាការស៊ីវិលលុបចោលបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ដែលអំពាវនាវឱ្យប្រើក្រឹត្យស្ថានភាពអាសន្ន និងហាមឃាត់ការប្រមូលផ្តុំជាសាធារណៈនៅទីក្រុងបាងកក ដោយបក្សនេះនិយាយថាវារំលោភសិទ្ធិរបស់ប្រជាជន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកសភា លោក Cholanan Srikaew បាននិយាយនៅឯតុលាការថា គណបក្សភឿថៃបានជំទាស់នឹងការប្រកាសរបស់នាយករដ្ឋមន្រ្តីអំពីស្ថានភាពអាសន្នកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងបទបញ្ជាដែលពាក់ព័ន្ធ។...
បរទេស៖ យោងតាមអនុរដ្ឋលេខាធិការអចិន្រ្តៃយ៍ក្រសួងពាណិជ្ជកម្មលោក Puchapong Nodthaisong បាន ឲ្យដឹងថា តុលាការព្រហ្មទណ្ឌបានបញ្ជាឱ្យបិទនូវខ្លឹមសារមួយចំនួនរបស់ទូរទស្សន៍អនឡាញ VoiceTV ពីបណ្តាញអ៊ិនធឺរណែតទាំងអស់តាមការស្នើសុំរបស់ក្រសួងសេដ្ឋកិច្ចឌីជីថល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំពោះបណ្តាញព័ត៌មាន ៣ ផ្សេងទៀតដែលក្រសួងបានព្យាយាមរារាំងគឺ សារព័ត៌មាន Prachatai, អ្នកយកព័ត៌មាន...
ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអ៊ុំទូក និងជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង២៧ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការប្រូម៉ូសិនពិសេស លក់លាងឃ្លាំងដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និងឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosports 2020 អមជាមួយនឹងរង្វាន់ម៉ូតូនិងរង្វាន់ផ្សេងៗជាច្រើនទៀត។ កម្មវិធីចាប់រង្វាន់នេះនឹងធ្វើឡើងជារៀងរាល់ខែ ដោយមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ចាប់ពីបំណាច់ខែតុលា រហូតដល់បំណាច់ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងឱកាសដ៏មហាឡារិកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក៏មិនភ្លេចពីការចួលរួមចំណែកដ៏សំខាន់ នៅក្នុងសង្គមផងដែរ គឺក្រុមហ៊ុនក៏នឹងធ្វើការបរិច្ចាកទឹកប្រាក់១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅដល់ប្រជាជនដែលកំពុងរងគ្រោះដោយសារគ្រោះទឹកជំនន់ផងដែរ។ នៅក្នុងពិធីសម្ពោធប្រូម៉ូសិនដ៏ធំនេះ លោក គង់ ចិត្រា អគ្គនាយកនៃក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានថ្លែងអោយដឹងដែរថា៖ “ក្រុមហ៊ុនស៊ុនស៊ីម៉ិច មានវត្តមាននៅលើទីផ្សារមកទល់បច្ចុប្បន្ននេះ ក៏ព្រោះដោយសារតែមានការគាំទ្រពីសំណាក់អតិថិជនដ៏ច្រើនលើសលប់នៅក្នុងប្រទេសកម្ពុជា។ ភាពសប្បាយរីករាយនិងការពេញចិត្តរបស់អតិថិជន គឺជាការផ្តោតសំខាន់របស់យើងខ្ញុំ ហើយការបើកសម្ពោធប្រម៉ូសិនដ៏ធំនេះ គឺដើម្បីបង្កភាពរំភើបរីករាយជូនដល់អតិថិជនបន្ថែមទៀត និងជាការថ្លែងអំណរគុណផងដែរ ដល់អតិថិជនដែលតែងតែគាំទ្រដល់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូអស់រយៈពេលជាង២៧ឆ្នាំមកនេះ។ ក្រុមហ៊ុនសូមធានាជូនអតិថិជនថា ការផ្តល់ជូនរង្វាន់នេះ គឺជារង្វាន់ពិតៗ នឹងមិនមានការក្លែងបន្លំណាមួយជាដាច់ខាត និងមានតម្លាភាពបំផុត។ ហេតុដូចនេះ សូមអតិថិជនទាំងអស់ កុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញរួសរាន់មកកាន់សាខាក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ដែលនៅជិតលោកអ្នកបំផុត។” គួរបញ្ជាក់ផងដែរថា រាល់អតិថិជនដែលចំណាយទឹកប្រាក់ចាប់ពី១៥០ដុល្លារនៅគ្រប់សាខាស៊ុនស៊ីម៉ិចកូ នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដែលមានឱកាសឈ្នះដល់ទៅ៥ដងជារៀងរាល់ខែ ដល់បំណាច់ខែកុម្ភៈ ឆ្នាំ២០២០។ អតិថិជនដែលទិញកាន់តែច្រើន នឹងទទួលបានសន្លឹកឆ្នោតកាន់តែច្រើន និងមាន ឱកាសឈ្នះកាន់តែច្រើន។ អមជាមួយគ្នា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក៏បានប្រកាសបើកសាកល្បងនូវគេហទំព័រថ្មីរបស់ខ្លួន www.sunsimexco.com ដែលអនុញ្ញាតអោយអតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញតាមប្រព័ន្ធអេឡិចត្រូនិចនេះ។ ការបើកសាកល្បងនេះ គឺជាដំណាក់ដំបូងប៉ុណ្ណោះក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន ក្នុងការទិញទំនិញតាមទូរស័ព្ទដៃ។ អំពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ គឺជាក្រុមហ៊ុនក្នុងស្រុក ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ក្នុងការផ្គត់ផ្គត់គ្រឿងអេឡិចត្រូនិច និងបរិក្ខារផ្ទះបាយជូនប្រជាជនកម្ពុជា។ ក្រុមហ៊ុនផ្តោតសំខាន់លើការផ្តល់ជូនអតិថិជន នូវផលិតផលដែលមានគុណភាពខ្ពស់មានការធានាត្រឹមត្រូវ រួមមានទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ និងបរិក្ខារផ្ទះបាយជាច្រើនមុខទៀត ដែលសុទ្ធសឹងជាម៉ាកល្បីៗនៅទូទាំងសកលលោក ដូចជា Sony, Panasonic, Samsung, LG, Philips, Sharp, Midea, Electrolux, Akira, Toshiba, Fujioh, Beko, និង Mayer ជាដើម។ ជាមួយនឹងវត្តមានជាង២៧ឆ្នាំ នៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ មានសាខាសរុប១៩កន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងនៅមាន១៤សាខានៅរាជធានីភ្នំពេញ និង៥សាខានៅតាមបណ្តាខេត្តធំៗ ដូចជា បាត់ដំបង សៀមរាប កំពង់សោម កំពតនិងកំពង់ចាម។
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថាវិធានការកំចាត់មេរោគ គឺជាភារកិច្ចអាទិភាពមួយ នៃយុទ្ធនាការ ៨០ ថ្ងៃ ដែលមេដឹកនាំលោក គីម ជុងអ៊ុន កំពុងជំរុញ ដើម្បីជំនះការខូចខាតពីគ្រោះទឹកជំនន់ និងធ្វើឱ្យមានការរីកចម្រើន ផ្នែកសេដ្ឋកិច្ចនៅចុងឆ្នាំនេះ។ ក្នុងកិច្ចប្រជុំសំខាន់មួយ របស់គណបក្សពលករ កំពុងកាន់អំណាចនៅដើមខែនេះ លោកគីម បានចាប់ផ្តើមយុទ្ធនាការ ៨០ ថ្ងៃ ដើម្បីសម្រេចគោលដៅជាតិ...
សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin កាលពីថ្ងៃច័ន្ទ និងបានស្នើសុំ ឱ្យប្រទេសអាស៊ីអាគ្នេយ៍គាំទ្រ ការដេញថ្លៃរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Yoo Myung-hee ដើម្បីក្លាយជាអគ្គនាយក នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ លោក Moon បានចង្អុលបង្ហាញថា...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពឲ្យអភិបាលខេត្តបន្ទាយមានជ័យ និងរដ្ឋមន្រ្តីក្រសួងធនធានទឹក សហការគ្នាកាយផ្លូវបើកមុខទឹក ទោះបីត្រូវកាត់ផ្ដាច់ផ្លូវខ្លះក៏ដោយ៕