ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនូវការបន្តផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋ អាយុចាប់ពី១៨ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលខកខានមិនបានទទួលវ៉ាក់សាំង ឬទើបគ្រប់អាយុទទួលវ៉ាក់សាំង ក្រោយពេលបិទបញ្ចប់យុទ្ធនាការ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយនៅថ្ងៃទី១៥ កញ្ញានេះ បានបញ្ជាក់ថា អ្នកដែលខកខាន អាចអញ្ជើញទៅចាក់...
សេអ៊ូល៖ សេតវិមានបានឲ្យដឹងនៅថ្ងៃពុធនេះថាប្រទេសកូរ៉េខាងត្បូង បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹកក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងនៅពេលរសៀលនៅឯកន្លែងសាកល្បងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ (ADD) នៅខេត្តជុងឆុងខាងត្បូង ដោយមានការត្រួតពិនិត្យពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងឥស្សរជនយោធាសំខាន់ៗទៀត។ មីស៊ីល SLBM ដែលត្រូវបានបង្កើតឡើងដោយផ្ទាល់ត្រូវបានបាញ់បង្ហោះនៅក្រោមទឹកពីនាវាមុជទឹក Dosan Ahn Chang-ho ដែលមានទំងន់ ៣,០០០ តោន ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣...
ភ្នំពេញ៖ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាល ប្រចាំខែកញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទស្តីពី “ហានិភ័យនៃវិស័យអចលនទ្រព្យ” ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១:៣០ នាទីរសៀល ដល់ម៉ោង ៥:០០ នាទី ល្ងាច...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ មានគ្រឹះស្ថានសាធារណៈ និងឯកជនជាង២០០ ទីតាំងនៅភ្នំពេញត្រូវបានបើកដំណើរការឡើងវិញបន្ទាប់ពីឆ្លងកាត់ការវាយតម្លៃហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡានិងអាជ្ញាធររាជធានីភ្នំពេញ។ ក្នុងឱកាសចុះត្រួតពិនិត្យ ការរៀបចំ និងដំណើរការនៃការសិក្សា របស់សិស្សានុសិស្ស តាមបណ្តាសាលារៀនឯកជន និងរដ្ឋមួយចំនួន នាថ្ងៃដំបូងនេះ លោក ឃួង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ថ្មីចំនួន៦៥៣នាក់ទៀត ជាសះស្បើយចំនួន៤៦៣នាក់ និងស្លាប់ចំនួន៩នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥២៣នាក់ និងអ្នកដំណើរពីបរទេសចំនួន១៣០នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០១ ៤៤៣ នាក់ អ្នកជាសះស្បើយចំនួន ៩៥ ៣៦៧នាក់ និងអ្នកស្លាប់ចំនួន២ ០៦៧នាក់៕
ភ្នំពេញ ៖ ក្រោយពិនិត្យឃើញ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាង២០០ទីតាំងនៅភ្នំពេញ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញហើយនោះ គ្រឹះស្ថានទាំងនោះបានចាប់ផ្តើមបើកដំណើរការវិញជាបន្តបន្ទាប់ ។ ជុំវិញការបើកសាលារៀនឡើងវិញនេះ មានមតិមួយចំនួន លើកឡើងថា អាជ្ញាធរយកអាយុជីវិត សិស្សានុសិស្សមកសាកល្បងជាមុន មុននឹងឈានទៅបើកឲ្យរាជធានីភ្នំពេញដំណើរការជាធម្មតាឡើងវិញ ។ ប៉ុន្តែ...
បរទេស៖ ប្រភពមួយនៅក្នុងរដ្ឋាភិបាលបាននិយាយថា ឧបនាយករដ្ឋមន្រ្តីនិង មេដឹកនាំគណបក្ស Palang Pracharath (PPRP) គឺលោក ប្រាវីត វង់ស៊ូវ៉ុន កំពុងស្នើសុំឱ្យគណបក្សទំាងឡាយប្រមូលផ្តុំគ្នា នៅពីក្រោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចំពេលមានការផ្លាស់ប្តូរសក្ដានុពលផ្ទៃក្នុងនៅ ក្នុងគណបក្សកាន់អំណាចមួយនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា...
បរទេស៖ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយប្រភេទ B-2 Spirit ថ្មីៗនេះត្រូវបានគេឃើញហោះហើរនៅពីលើមហាសមុទ្រអាត្លង់ទិកជាមួយមិត្តរួមទ័ពអាកាសអាមេរិក F-15s និង Eurofighter Typhoons របស់កងទ័ពអាកាសអង់គ្លេស កំឡុងពេលបេសកកម្មបណ្តុះបណ្តាលមួយដែលព្យាយាមបង្កើតទំនាក់ទំនងណាតូ និងកាត់បន្ថយ“ ហានិភ័យសន្តិសុខ” នៅអឺរ៉ុប។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពអាកាសអាមេរិកបានបញ្ជាក់នៅថ្ងៃអង្គារនេះថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១នេះបានប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។ សម្តេចថា ចាក់នេះ គឺក្នុងគោលដៅកុមារ ជាងមួយលាន៨ សែន នាក់។ សម្តេចតេជោបន្តថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តការងាររបសើការិយាល័ប្រជាពលរដ្ឋរាជ ធានី-ខេត្ត ក្រោយពីមានការិយាល័យមួយចំនួន មិនទាន់អាចដំណើរការ ការងាររបស់ខ្លួនស្របតាមតួនាទី និងភារកិច្ច។ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រាជធានី-ខេត្ត ហើយក្រសួងមហាផ្ទៃ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យនេះ កាលពីដើមឆ្នាំ២០២០។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ ថ្មីៗនេះបានឲ្យដឹងថា ក្រសួង បានពិនិត្យឃើញ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ភាគច្រើនបានដំណើរការទទួល...