ព័ត៌មានជាតិ

សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ហានិភ័យនៃវិស័យអចលនទ្រព្យ

ភ្នំពេញ៖ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា គ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាល ប្រចាំខែកញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទស្តីពី “ហានិភ័យនៃវិស័យអចលនទ្រព្យ” ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១:៣០ នាទីរសៀល ដល់ម៉ោង ៥:០០ នាទី ល្ងាច តាមរយៈប្រព័ន្ធអនឡាញតាមកម្មវិធី ZOOM Meeting។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសមាជិក-សមាជិកា និងសាធារណជនទាំងអស់ ប្រសិនបើមានឆន្ទៈ និងបំណងចង់ចូលរៀន អាចធ្វើការចុះឈ្មោះតាមLink ដូចមានភ្ជាប់ខាងក្រោមនេះ៖https://forms.gle/8ArEy9gCVGdzg9Rt7

ឬក៏ចុះឈ្មោះតាមលេខតេលេក្រាមដូចខាងក្រោម៖

០៧៨ ៣៩៣ ៦៩៣ /០៦៩ ៨៧០ ៣៣៣

To Top