ភ្នំពេញ៖ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានច្រានចោល ការចោទប្រកាន់តាមបែបការធ្វើបុរេវិនិច្ឆ័យ ដោយគ្មានមូលដ្ឋានមកលើមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ដោយតំណាង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នាកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ និងការផ្សាយផ្ទាល់រយៈពេលប្រមាណជា ៣ម៉ោង របស់ LDP...
ក្រសួងសុខាភិបាលខ្មែរ ប្រកាសលទ្ធផលវេទិកាអាស៊ី-អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព
ភ្នំពេញ៖ បញ្ហាគ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញ សម្រាប់ពិភពលោករួមទាំងកម្ពុជា ដើម្បីដោះស្រាយនូវវិបត្តិមួយ ទាល់តែមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ក្នុងការទប់ស្កាត់នៃរីករាលដាលចូលក្នុង ភូមិឃុំ ជាពិសេសយុវវ័យ កំពុងបំពេញការសិក្សា ។ ជុំវិញបញ្ហាគ្រឿងញៀននេះដែរនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអោយដឹងថា តាមរយ:យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់...
បរទេស៖ រដ្ឋមន្ត្រី របស់សហភាពអារ៉ាប់រួម ទទួលបន្ទុកឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប និងជាប្រធាន ក្រុមហ៊ុនប្រេងជាតិអាប៊ូដាប៊ី ហៅកាត់ថា ADNOC បានជួបជាមួយ រដ្ឋមន្ត្រីអ៊ីស្រាអែលនានា ដែលទទួលបន្ទុកក្នុងវិស័យថាមពល សេដ្ឋកិច្ចនិងឧស្សាហកម្ម។ ក្រុមហ៊ុនរដ្ឋ Abu Dhabi National Oil Company របស់សហភាពអារ៉ាប់រួម បាននិយាយនៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារនេះ បានជំរុញ ប្រទេសសម្ព័ន្ធមិត្តណាតូទាំងពីរ គឺប្រទេសក្រិកនិងប្រទេសតួកគី ឲ្យបន្តកិច្ចពិភាក្សាគ្នា ស្តីពីជម្លោះព្រំដែនសមុទ្រ ឲ្យបានលឿនបំផុត តាមដែលអាចទៅរួច។ ក្រោយជួបគ្នាជាមួយ លោក Kyriakos Mitsotakis ជានាយករដ្ឋមន្ត្រី នៃប្រទេសក្រិក នៅលើកោះ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានទទួលជួបជាមួយ លោក ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ។ លោករដ្ឋមន្ត្រី បានជម្រាបជូននូវព័ត៌មានស្ដីពី កំណែទម្រង់ និងគំនិតផ្ដួចផ្ដើមជាច្រើនរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធជាមួយការរីករាលដាលនៃជំងឺកូវីដ-១៩...
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារ តាមទូរស័ព្ទជាមួយ នាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន តាមសំណើរបស់នាយឧត្តមសេនីយ៍ YUASA Goro...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០បានទទួលជួបជាមួយក្រុមហ៊ុនចំនួន២ ដែលផ្តល់សេវាកម្មផ្នែកប្រព័ន្ធធានាគារស្នូល (Core Banking System) ដើម្បីពិភាក្សាលើការងារផ្តល់សេវាកម្មគំាទ្រដល់ពង្រីកប្រតិបត្តិការធនាគារ និងសេវាធនាគារផ្សេងទៀតតាមបែបឌីជីថល(Digital Banking) ស្របតាមផែនទីចង្អុលផ្លូវ ក្នុងរយៈពេល ១០ឆ្នំា របស់ ARDB ដែលបំពេញមុខងារជាធនាគារពាណិជ្ជផង និងធនាគារបម្រើគោលនយោបាយផង ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារគាំទ្រដល់ខ្សែច្រវាក់ផលិកម្មកសិកម្មទំាងមូល។
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ់២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ៣.៥០៩នាក់ក្នុង១ថ្ងៃ ដែលបានកើនឡើងដល់ ២៧៨.៧២២នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតពី ៨៧ដល់ ១០.៤៧៣នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន៣.៨៥៦នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយជំងឺសរុបកើនឡើងដល់ ២០៦.៨៧០នាក់ ។...