បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodmyr Zelenskiy នៅថ្ងៃពុធនេះ ហើយមន្ត្រីអាមេរិកមួយរូបបាននិយាយថា លោកនឹងផ្តល់ការគាំទ្រដ៏ខ្លាំងក្លាសម្រាប់អធិបតេយ្យអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ព្រមជាមួយការសន្យាផ្តល់ជំនួយសន្តិសុខមានទំហំទឹកប្រាក់៦០លានដុល្លារ។ នៅក្នុងជំនួបគ្នាផ្ទាល់ដំបូង ចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាចក្នុងខែមករាមកនោះ មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីភាពខ្វែងគំនិតគ្នារបស់ពួកលោក ជុំវិញបំពង់បង្ហូរប្រេង Nord...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន៨៥ថ្មី និងមានករណីជាសះស្បើយ២៣នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦.៧១៧ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.២១៧នាក់...
ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានទទួលផ្លែមៀនតាង៉ែនចំនួន ៣តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តាមរយៈក្រុមការងារ របស់ លោក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យបង្កើតឃុំបួវិល នៃស្រុកបវេល ខេត្តបាត់ដំបង ៕
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជាទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្តាំ មកកម្ពុជានៅតាមច្រករបៀង តាមបន្ទាត់ព្រំដែន ។ លិខិតរបស់លោកឧត្តមសេនីយ៍សង្កត់ធ្ងន់ថា “គ្រប់បណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបណ្តោយព្រំដែន ត្រូវសហការជាមួយបណ្តាកងឯកភាព និងបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធ ទប់ស្កាត់ឲ្យបានដាច់ខាត នូវការលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀង នៅតាមខ្សែបណ្តោយព្រំដែន” ។ លិខិតបន្តថា ក្នុងករណីមានយោធិនណាឃុតបឃិតលួចនាំចូលរថយន្តចង្កូតស្តាំតាមច្រករបៀងនៅតាមខ្សែបណ្តោយព្រំដែន...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នៅថ្ងៃពុធនេះបានច្រានចោលការរំលាយសភាតំណាងរាស្រ្ត (សភាជាន់ទាប) សម្រាប់ការបោះឆ្នោតសកលនៅពេលឆាប់ៗនេះ ដោយសារស្ថានភាពជំងឺកូវីដ -១៩ ដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្នរបស់ប្រទេសជប៉ុន ដែលបានកាត់បន្ថយការរំពឹងទុកថា លោកនឹងធ្វើដូច្នេះនៅពាក់កណ្តាលខែកញ្ញា។ លោកនាយករដ្ឋមន្រ្តី Suga ក៏បានប្រាប់អ្នកយកព័ត៌មានផងដែរថា លោកមិនមានគម្រោងពន្យាពេលការប្រកួតប្រជែងដឹកនាំរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងរៀបចំឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ដែលលោកត្រូវតែឈ្នះ ដើម្បីបន្តកាន់អំណាចនោះទេ។ ការអត្ថាធិប្បាយរបស់លោក...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា កាលទីពីថ្ងៃ៣១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានយកសំណាកកម្មករ និងកម្មការនីនៃរោងចក្រជីអេធី (GAT) ស្ថិតនៅផ្លូវលេខ៣៧១ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយលទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ ៨នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៧នាក់។ ក្នុងនោះ អ្នកវិជ្ជមានកូវីដទាំង៨នាក់...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេលជាង១ឆ្នាំ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ មានក្រុមហ៊ុនចុះបញ្ជីអាជីវកម្មចំនួន៧ ៧១៥ និងមានដើមទុនសរុប ជិត៣ពាន់លានដុល្លារ។ ក្នុងពិធីប្រកាសដាក់ដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នាថ្ងៃទី១ ខែកញ្ញា...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃអង្គារម្សិលមិញនេះ បាននិយាយថាពលរដ្ឋប៉ាឡេស្ទីន នឹងស្វាគមន៍យ៉ាងខ្លាំង ចំពោះគំនិត ផ្តួចផ្តើមទាំងឡាយដោយអន្តរជាតិ សម្រាប់ការងារដោះស្រាយជម្លោះរបស់ខ្លួនជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល។ ថ្លែងនៅក្នុងសន្នសិទកាសែតមួយតាមអនឡាញលោក Ishtaye បានបញ្ជាក់ថាពលរដ្ឋរបស់ប៉ាឡេស្ទីន សង្ឃឹមទុកយ៉ាងមុតម៉ាំងថា នឹងអាចបញ្ចប់ការគ្រប់គ្រងរបស់អ៊ីស្រាអ៊ែល នៅក្នុងដែនដីប៉ាឡេស្ទីន និងបង្កើតឲ្យបាននូវឯករាជ្យភាព មួយជូនរដ្ឋប៉ាឡេស្ទីនដែលធ្លាប់មានកាលពីឆ្នាំ១៩៦៧។ លោកក៏បានបន្តអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ផងដែរថា៖គួរតែព្យាយាមជួយការពារគោលការណ៍ នៃដំណោះស្រាយរដ្ឋពីរឬ Two...