ភ្នំពេញ ៖ ក្នុងពិធីធ្វើបាឋកថាលើប្រធានបទ «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សិក្ខាកាមថា បើចង់ក្លាយខ្លួនជាអ្នកដឹកនាំ ក្នុងការបម្រើប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព ត្រូវមានបទពិសោធន៍ច្រើន និងមានភាពក្លាហាន។ ក្នុងពិធីធ្វើបាឋកថា តាមប្រព័ន្ធវីដេអូ លើប្រធានបទស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»...
បរទេស៖ សមាជិកសភា និងមន្រ្តីយោធាត្រូវបានគេរាយការណ៍ថា មានការខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ឱ្យតាលីបង់នូវបញ្ជីឈ្មោះជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសចេញ។ យោងតាមវែបសាយ Yahoo ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរបាយការណ៍ពី Politico នៅថ្ងៃព្រហស្បតិ៍ គឺមន្រ្តីអាមេរិកនៅទីក្រុងកាប៊ុល “បានផ្តល់ឱ្យតាលីបង់នូវបញ្ជីឈ្មោះពលរដ្ឋអាមេរិក អ្នកកាន់ប័ណ្ណបៃតង និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ដើម្បីអនុញ្ញាតឱ្យចូលទៅក្នុងបរិវេណខាងក្រៅដែលគ្រប់គ្រងដោយពួកសកម្មប្រយុទ្ធនៃអាកាសយានដ្ឋានទីក្រុងនេះ” ។ របាយការណ៍នេះនិយាយថា...
កាប៊ុល៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា មនុស្សយ៉ាងតិច ៧០ នាក់បានស្លាប់ និងប្រហែល ១៤០ នាក់រងរបួស នៅក្នុងការផ្ទុះពីរលើក ដែលបានកើតឡើងខាងក្រៅអាកាសយានដ្ឋានរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន ខណៈដែលប្រទេសជាច្រើនខិតខំជម្លៀសពលរដ្ឋរបស់ពួកគេ បន្ទាប់ពីក្រុមតាលីបង់ បានដណ្តើមអំណាចនាពេលថ្មីៗនេះ នៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។ មន្ទីរប៉ង់តាហ្គោនបានឲ្យដឹងថា សមាជិកយោធាអាមេរិកសរុបចំនួន ១៣ នាក់បានស្លាប់ និង ១៨...
កាប៊ុល៖ ក្រុមតាលីបង់ ដែលទទួលបានការគ្រប់គ្រងស្ទើរតែទាំងស្រុង លើប្រទេសអាហ្វហ្គានីស្ថាន បានស្នើសុំឱ្យសហរដ្ឋអាមេរិក រក្សាស្ថានទូតរបស់ខ្លួននៅទីក្រុងកាប៊ុល បន្ទាប់ពីការដកទ័ពអាមេរិកចេញត្រឹមថ្ងៃទី៣១ ខែសីហា នេះបើយោងតាមប្រភពផ្លូវការ និងការទូតក្រុមតាលីបង់។ មន្ត្រីជាន់ខ្ពស់តាលីបង់ម្នាក់បានប្រាប់សារព័ត៌មានក្យូដូ ដោយបញ្ជាក់ថា “យើងចង់ឱ្យអាមេរិក បន្តនៅអាហ្វហ្គានីស្ថាន ដោយបញ្ជាក់ថា ក្រុមឥស្លាមនិយម បានបញ្ជូនទីតាំងនោះទៅវ៉ាស៊ីនតោន” ហើយក៏មានការធានាសន្ដិសុខសម្រាប់ស្ថានទូតអាមេរិក នៅទីនោះផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា“ យើងនឹងផ្តល់នូវសន្តិសុខដាច់ខាត...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា បើផ្លែតាង៉ែន របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋហូបទៅហើយពុលនោះ មិនមែនពុលត្រឹម៤០នាក់ទេ គឺពុលរាប់ម៉ឺននាក់ទៅហើយ ។ តាមរយៈបណ្តាញតេឡេក្រាម នាថ្ងៃ២៧ សីហា លោក សុខ ឥសាន ថ្លែងថា...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា នៅថ្ងៃទី២៦ សីហា ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បានជូនដំណឹងមកថា ស្ថានអគ្គកុងស៊ុលបាន សហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរ ១២រូប ដែលរងគ្រោះដោយការជួញដូរ វិលត្រឡប់ទៅកម្ពុជាវិញ ។ ដំណើរគ្រោងមកវិញនេះ នឹងធ្វើឡើងនៅថ្ងៃទី២...
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងថា ការសម្រេចចិត្តរបស់អាមេរិក ដែលមិនពន្យារពេលផុតកំណត់ សម្រាប់ការដកខ្លួនចេញពីអាហ្វហ្គានីស្ថានហួសពីថ្ងៃទី៣១ ខែសីហា បានធ្វើឱ្យយើងទាំងអស់គ្នាស្ថិតក្នុងស្ថានភាព ដែលមិនអាចគ្រប់គ្រងបាន។ លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអៀរឡង់លោក Micheal Martin ក្នុងដំណើរបំពេញការងារមួយថ្ងៃរបស់លោក ទៅកាន់ប្រទេសអៀរឡង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅពេលសួរថាតើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានក្បត់ការទទួលខុសត្រូវខាងសីលធម៌របស់ពួកគេ...
សិង្ហបុរី៖ អ្នកការទូតសិង្ហបុរីម្នាក់ បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែខិតជិតចិន ដោយភាពថ្លៃថ្នូរ និងគោរពប្រវត្តិសាស្ត្រយូរអង្វែងរបស់ចិន បើទោះបីជាមានឧបសគ្គ និងការលំបាកនាពេលបច្ចុប្បន្នក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kishore Mahbubani មន្ត្រីរាជការសិង្ហបុរីអាជីពជាអ្នកការទូត បានលើកឡើងថា“ ចិន មិនគំរាមកំហែងសហរដ្ឋអាមេរិកនោះទេ” និងការសិក្សាបានឲ្យដឹងនៅក្នុងអត្ថបទមួយ ដែលត្រូវបានបោះពុម្ពផ្សាយតាមអ៊ីនធឺណិតដោយ Newsweek។ លោក Kishore...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ការដឹកជញ្ជូនរបស់អាមេរិកពីទីក្រុងកាប៊ុល នឹងបន្ត ទោះបីមានការវាយប្រហារដោយក្រុមជីហាដដែលបានសម្លាប់មនុស្សជាង ៦០ នាក់ ក្នុងនោះមានសមាជិកសេវាកម្មអាមេរិកចំនួន ១៣ នាក់ក៏ដោយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោក បៃដិន...
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងស្តីពី លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះ បុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កាអនុវត្តវិធានការច្បាប់មានចំនួន១០៦ ករណី ក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ២៤៣នាក់ ,ឃាត់យានយន្ត (រថយន្ត ១១គ្រឿង និងម៉ូតូ ៤៨គ្រឿង) និងពិន័យជាប្រាក់...