ព័ត៌មានអន្តរជាតិ

អាមេរិក ត្រូវតែខិតចូលឲ្យជិតចិន ដោយភាពថ្លៃថ្នូរ និងការគោរព (Video)


សិង្ហបុរី៖ អ្នកការទូតសិង្ហបុរីម្នាក់ បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែខិតជិតចិន ដោយភាពថ្លៃថ្នូរ និងគោរពប្រវត្តិសាស្ត្រយូរអង្វែងរបស់ចិន បើទោះបីជាមានឧបសគ្គ និងការលំបាកនាពេលបច្ចុប្បន្នក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Kishore Mahbubani មន្ត្រីរាជការសិង្ហបុរីអាជីពជាអ្នកការទូត បានលើកឡើងថា“ ចិន មិនគំរាមកំហែងសហរដ្ឋអាមេរិកនោះទេ” និងការសិក្សាបានឲ្យដឹងនៅក្នុងអត្ថបទមួយ ដែលត្រូវបានបោះពុម្ពផ្សាយតាមអ៊ីនធឺណិតដោយ Newsweek។

លោក Kishore Mahbubani ដែលបម្រើការជាអ្នកការទូតបានលើកឡើងថា “ប្រទេសចិន មានអាយុកាលប្រហែល ៥,០០០ ឆ្នាំហើយ។ សហរដ្ឋអាមេរិក មានអាយុកាល ២៥០ ឆ្នាំហើយ ហើយវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលអនីតិជន ដូចជាសហរដ្ឋអាមេរិក នឹងពិបាកដោះស្រាយជាមួយអរិយធម៌វ័យចំណាស់ ដែលឆ្លាតជាងមុន” សម្រាប់ប្រទេសសិង្ហបុរីរយៈពេល ៣៣ ឆ្នាំប៉ុណ្ណោះ។

មហាអំណាចពិភពលោកអាមេរិក និងចិន កំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើគ្រប់វិស័យ ទាំងការទូត ការពារជាតិ សេដ្ឋកិច្ច គោលនយោបាយការបរទេស ខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន និងឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាមេរិក នៅក្នុងតំបន់អាស៊ី៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top